ព័ត៌មានជាតិ
ពលករខ្មែរ ៤៨ នាក់ លបឆ្លងដែនខុសច្បាប់ ពីខេត្តប៉ៃលិនទៅខេត្តច័ន្ទបុរីដើម្បីបេះផ្លែមៀន ត្រូវទាហានឈុតខ្មៅថៃ ចាប់ខ្លួន
ពលករខ្មែរចំនួន ៤៨ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅ ថៃ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ចូលទឹកដីថៃដើម្បីធ្វើជាកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបុរី។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ៤ ក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ៤៨នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ១៨ ស្រី ២៣ នាក់ និងក្មេងតូចៗ ៧ នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តប៉ៃលិន ដោយចូល តាមច្រករបៀងកាត់ព្រៃ ដើម្បីទៅធ្វើការនៅក្នុងចំការមៀន ក្នុងខេត្តច័ន្ទបុរី ដោយក្នុងម្នាក់ៗត្រូវចំណាយឲ្យមេខ្យល់ ៥.០០០ បាត តែក៏ត្រូវឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានសង្កេតឃើញថា ពួកគេគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឲ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័ក ៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


