ព័ត៌មានជាតិ
ឪពុកម្តាយសិស្ស៖ រៀនអនឡាញ មិនចេះដូចនៅក្នុងថ្នាក់ទេ និងត្រៀមជាស្រេចបញ្ជូនកូនទៅសាលា
អាជ្ញាធររាជធានី ខេត្ត កំពុងវាយតម្លៃស្ថានភាពជាក់ស្ដែង និងកំណត់ទីតាំងតំបន់បើកដំណើរ ការសាលារៀនឡើងវិញ បន្ទាប់ពីប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ស្នើឱ្យមានការពិភាក្សាបើកសាលារៀន នៅទីតាំងដែលពុំមានហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩។

នៅតាមបណ្ដាខេត្តមួយចំនួន បានត្រៀមខ្លួនរួចរាល់ហើយ ចំពោះកន្លែងដែលត្រូវបើកសាលាឡើងវិញ ខណៈរាជធានីភ្នំពេញ កំពុងដំណើរការចុះវាយតម្លៃ ហើយនឹងដឹងលទ្ធផលពីតំបន់ណាខ្លះដែលនឹងត្រូវអនុញ្ញាតឱ្យបើកឡើងវិញឆាប់ៗនេះ។
លោក ឆុន ឈឿង មានកូនរៀនថ្នាក់អនុវិទ្យាល័យ និងបឋម ត្រេកអរចំពោះការសម្រេចរបស់ក្រសួងឱ្យបើកសាលារៀនឡើងវិញ ព្រោះរូបលោកក៏ចង់ឱ្យកូនបានចូលសាលាដែរ ដោយសារតែកូនរបស់លោក ខកខានរៀនជាច្រើនខែ។

លោកថា ការដែលរៀនអនឡាញ នៅផ្ទះ មិនចេះដូចរៀនផ្ទាល់នៅសាលានោះទេ ខណៈដែលឮដំណឹងបើកឡើងវិញបែបនេះ គឺលោកត្រៀមខ្លួនរួចជាស្រេចបញ្ជូនកូនទៅសាលារៀនឱ្យបានរៀនសូត្រ។
ដោយឡែក លោក សឿន ធន មានកូន ២ នាក់ រៀនថ្នាក់បឋម ក៏ត្រៀមតែនឹងបញ្ជូនកូនទៅសាលារៀនវិញដែរ ដោយសារតែកូនលោកខកខានរៀនច្រើនខែមកហើយ។ ហើយថា ពេលកូនលោកមិនបានទៅសាលារៀន គឺរៀននៅផ្ទះលក្ខណៈគ្រួសារ ដែលទទួលបានចំណេះដឹង មិនដិតដល់ដូចទៅសាលារៀន។

លោក អ៊ុត ម៉ៅ មានកូនស្រីរៀនថ្នាក់ អនុវិទ្យាល័យ បានឱ្យដឹងថា ពេលដែលកូនរបស់លោក មិនបានទៅសាលារៀន ចំណេះដឹងហាក់មានការធ្លាក់ចុះ ហើយខុសគ្នាបើប្រៀបធៀបអំឡុងពេលរៀននៅសាលាសដោយផ្ទាល់ជាមួយគ្រូ។
លោកក៏ត្រេកអរដែរ ដែលសាលារៀនបានបើកឡើងវិញ ឆាប់នឹងបានបញ្ជូនកូនឱ្យចូលសាលាវិញ ដោយអនុវត្តតាមវិធានការការពារខ្លួនពីជំងឺផង និងរៀនផង។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣១ ខែសីហា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដ-១៩ បានឆ្លងដោយដាច់ដោយដុំ ហើយប្រមូលផ្ដុំនៅតាមទីក្រុង និងទីប្រជុំជនភាគច្រើន។ ចំណែកឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើង តិចតួចណាស់ ហើយខេត្តខ្លះ ស្ទើរតែពុំមានទៀតផង តែសាលារៀនទាំងនោះ យើងក៏បានផ្អាកដំណើរការផងដែរ។

ត្រង់ចំណុចនេះ សម្ដេចស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាជាមួយបណ្ដារាជធានី-ខេត្តនានា ដើម្បីកំណត់បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងជំងឺកូវីដ-១៩ កើតឡើង។
សម្រាប់រាជធានីភ្នំពេញ ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ កំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ី ណារ៉េតបានអះអាងថា ក្នុងសប្ដាហ៍នេះ អាចនឹងដឹងថា តំបន់ណាខ្លះ ក្នុងរាជធានីភ្នំពេញ អាចបើកដំណើរការសាលារៀនឡើងវិញ ខណៈតាមបណ្ដាខេត្តនានា ក៏កំពុងមាញឹកចុះវាយតម្លៃតាមតំបន់ជាក់ស្ដែង ហើយក៏មានខេត្តខ្លួះបានត្រៀមខ្លួនបើករួចរាល់ហើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


