ព័ត៌មានជាតិ
ខណ្ឌទួលគោកបានសម្រេចជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ
រដ្ឋបាលខណ្ឌទួលគោកបានសម្រេចរួចហើយ ក្នុងការជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ ដើម្បីយកមកប្រើប្រាស់ជាផ្លូវការសម្រាប់ការងាររដ្ឋបាលរបស់ខ្លួន ហើយនៅក្រោយនិមិត្តសញ្ញានៃព្រះភារុណនេះក៏មានរូបភាពដែលបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ជាមួយនឹងការអភិវឌ្ឍនៅក្នុងមូលដ្ឋានខណ្ឌទួលគោកផងដែរ ។
ការជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌទួលគោកនេះបានលើកឡើងនិងពិភាក្សាគ្នាយ៉ាងល្អិតល្អន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកឯកឃុនដឿន ជាអភិបាលខណ្ឌ។

លោកឯក ឃុនដឿនបានមានប្រសាសន៍ថា ព្រះភារុណ តំណាងឲ្យភាពត្រជាក់ត្រជុំ ចម្រុងចម្រើន ដោយហេតុនេះហើយ ទើបយើងសម្រេចជ្រើសរើសយកព្រះភារុណធ្វើជានិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌរបស់យើង។ ក្រៅពីព្រះភារុណនៅខាងក្រោយរះភារុណក៏បានរំលេចទៅដោយរូបសញ្ញាសត្វព្រាប១គូរ រូបចេនឡា អង់តែនទូរទស្សន្ត៍ទួលគោក ស្ពានអាកាសជាមួយនឹងអាគារខ្ពស់ជាច្រើនទៀតផងដែរ ដែលបានបង្ហាញអោយឃើញពីភាពរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលខណ្ឌទួលគោក។
លោកឯក ឃុនដឿន ក៏បានបញ្ជាក់ថា បើមិនច្រឡំទេរូបសំណាកព្រះភារុណ បានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០០៧ ខណៈដែរ លោកកែប ជុតិមា ជាអភិបាលរាជធានី នៅចំណុចគល់ស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក ជំនួសរូបសំណាកតោ២ ។ លោកក៏បានបញ្ជាក់ផងដែរថា អនុវត្តទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌនេះ ក្រោយពីបានពិភាក្សា សម្រេចថា យកព្រះភារុណធ្វើជានិមិត្តសញ្ញាហើយ យើងនឹងផ្ញើទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីពិនិត្យនិងសម្រេចបន្តទៀត ជាមួយនឹងការពិពណ៌នាស្តីពីរូបសញ្ញាទាំងនេះឲ្យបានលំអិតផងដែរ ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌទួលគោក ក្រៅពីការផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ ហើយសង្កាត់ទាំង១០ ក៏ត្រូវផ្លាស់ប្ដូរនិមិត្តសញ្ញារបស់រដ្ឋបាលសង្កាត់ដូចគ្នានេះផងដែរ។បន្ថែមពីលើនេះទៀតសម្រាប់រដ្ឋបាលខណ្ឌ ទាំង១៤ និងសង្កាត់ទាំង១០៥ ក៏ធ្វើការផ្លាស់ប្ដូរនិមិត្តសញ្ញាដូចគ្នានេះផងដែរ៕
ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


