ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំង ២១កន្លែង
អាជ្ញាធរខេត្តឧត្ដរមានជ័យ សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ២១កន្លែង ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវី-១៩។

ទីតាំងទាំងនោះមានដូចខាងក្រោម៖
១. ផ្សារថ្មីអន្លង់វែង ស្ថិតនៅភូមិអូរជញ្ចៀន
២. ផ្ទះរបស់ឈ្មោះ ណាំ ហ៊ាង ភេទប្រុស អាយុ ៥៨ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៣. ផ្ទះរបស់ឈ្មោះ ឡាំ រក្សា ភេទស្រី អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៤. ផ្ទះរបស់ឈ្មោះ ណេត គឹមហុង ភេទស្រី អាយុ ៥៩ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៥. ផ្ទះរបស់ឈ្មោះ ង៉ុក ពៅ ភេទស្រី អាយុ ៤៧ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៦. ផ្ទះរបស់ឈ្មោះ ព្រហ្ម ភារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៧. ផ្ទះរបស់ឈ្មោះ ភិន ស្រីន ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
៨. ផ្ទះរបស់ឈ្មោះ ម៉ម ង៉ុន ភេទប្រស ស្ថិតនៅភូមិអូរជញ្ចៀន
៩. ផ្ទះរបស់ឈ្មោះ ឡាច សំ ភេទប្រុស អាយុ ៥៣ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
១០.ផ្ទះរបស់ឈ្មោះ នាង ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិអូរជញ្ចៀន
១១. ផ្ទះរបស់ឈ្មោះ នួន សំណាង ភេទប្រុស ស្ថិតនៅភូមិអូរជញ្ចៀន

១២.ផ្ទះរបស់ឈ្មោះ ហៅ ស្រីពៅ ភេទស្រី ស្ថិតនៅភូមិអូរជញ្ចៀន
១៣.ផ្ទះរបស់ឈ្មោះ ហាក គន្ធា ភេទស្រី អាយុ ៤១ឆ្នាំ ស្ថិតនៅភូមិអូរជីក
១៤. ផ្ទះរបស់ឈ្មោះ ស ហាច ភេទស្រី អាយុ ៥០ឆ្នាំ ស្ថិតនៅភូមិអូរជីក
១៥. ផ្ទះរបស់ឈ្មោះ សម្បត្តិ សារិម ភេទស្រី អាយុ ២៣ឆ្នាំ ស្ថិតនៅភូមិអូរជីក
១៦.ផ្ទះរបស់ឈ្មោះ អ៊ុម លី ភេទស្រី អាយុ ៦៥ឆ្នាំ ស្ថិតនៅភូមិកណ្តាលក្រោម
១៧.ផ្ទះរបស់ឈ្មោះធៀម ធុយ ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង
១៨.ផ្ទះរបស់ឈ្មោះ ព្រិល សុវណ្ណារ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង
១៩.ផ្ទះរបស់ឈ្មោះ អង់ ហេង ភេទប្រុសអាយុ៦៤ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង
២០.ផ្ទះរបស់ឈ្មោះ នល់ ម៉ាឌី ភេទប្រុស អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង
២១.ផ្ទះរបស់ឈ្មោះ រស់ សុីណាត ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅភូមិថ្នល់កែង

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលស្រុកអន្លង់វែងត្រូវបាន ហ៊ុមព័ទ្ធទីតាំងចំនួន២១កន្លែងខាងលើ ផ្អាកការចេញចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បី
ធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក ណែនាំឱ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឱ្យបានមុឺងម៉ាត់តាមវីធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។
ចំពោះប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានការសុខាភិបាល ឬមានរោគសញ្ញា ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមាន ទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកអន្លង់វែង មន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២៕
អត្ថបទ៖ ចាន់ ធី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


