Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងស្ទាវ១០នាក់ ករណីកាប់គ្នាស្លាប់ម្នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

ក្មេងស្ទាវចំនួន១០នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះប្រមូល ដើម្បីបញ្ជូនទៅសាលាដំបូង បន្ទាប់ពី​ពួកគេបានបើកឆាកវាយប្រហារគ្នាដោយប្រើដំបង ដុំថ្ម និង ដាវ បណ្តាលឲ្យ​មាន​យុវជន​ម្នាក់​ស្លាប់​ ក្រោយពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទា​ល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ដោយមាន​ការឯកភាព​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តផង​នោះនៅ​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលា​ម៉ោង ៨ និង ៣០ នាទីព្រឹក កម្លាំងចម្រុះ​បាន​ចុះទៅ​កាន់ ចំណុច​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង បាន​ធ្វើ​ការនាំ​ខ្លួន​ជនសង្ស័យ ០២ ក្រុម មាន​ចំនួន ១០ នាក់ មកកាន់​ស្នងការដ្ឋាន ។

​ជន​ទាំងនោះ​មានឈ្មោះ ១.​ឈ្មោះ ថាវ វុត្ថា ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ២.​ឈ្មោះ សែម វិ​រ​: ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ៣. ឈ្មោះ មាស គ្រឹ​ស្នា ហៅ បារាំង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ៤.​ឈ្មោះ វី ចិន្តា ហៅ ខ្មៅ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ៥.​ឈ្មោះ ដៀប សុខ​ឡេង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ៦.​ឈ្មោះ លី ថុ​នា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ក្តួច ឃុំ​តាពូង ៧.​ឈ្មោះ សុក ប៊ុន​ទិ​ត្យ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​តា​ឯក សង្កាត់​ទួ​ទួល​តា​ឯក ៨. ឈ្មោះ វ៉ាន់ ហុក​ហេង ហៅ​ស្រួច ភេទ​ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួ​ទួល​តា​ឯក ៩.​ឈ្មោះ ឆិល ឡង់ឌី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ ភូមិ ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក និង ១០.​ឈ្មោះ សឺ​ន សិទ្ធិ​ស​ក័ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ វេលា​ម៉ោង ១០ និង ៤០ នាទី យប់ នៅ​ចំណុច ក្រុមទី​២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ​ទាំង ០២ ក្រុម ខាង​លើ បាន​ធ្វើសកម្មភាពប្រើ​ប្រាស់​កាំបិត ដំបង និង ដុំថ្ម កាប់ វាយ និង​គប់​ទៅ​លើជនរងគ្រោះ​ឈ្មោះ អ៊ាង វិសាល ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្រុង​បាត់ដំបង បណ្តាល​ឲ្យស្លាប់ នៅពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។

​វត្ថុតាង​ដកហូត​រួមមាន ៖ ដំបង​ដែក​មាន​រាង​បួន​ជ្រុង ប្រវែង ៧០​សង់ទីម៉ែត្រ ០១ ដើ​ម កាំបិត​ដែក មាន​ដង​ឈើ ប្រវែង ៩០​សង់ទីម៉ែត្រ ០១ ដើម និង ម៉ូតូ​ម៉ាក​ហុងដា វេ​វ ពណ៌ស គ្មាន​ស្លាក​លេខចំនួន ០១ គ្រឿង ។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើ​ម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត និង​ចាត់​ការបន្ត​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម