ព័ត៌មានជាតិ
ព្រះចៅអធិការវត្តនាគវ័ន្ត ណែនាំពុទ្ធបរិស័ទដែលមកបុណ្យភ្ជុំបិណ្ឌខាងមុខ ត្រូវអនុវត្តវិធានការក្រសួងសុខាភិបាល
អនុសាសន៍របស់ព្រះតេជគុណ ងិន ឃីម ចៅអធិការវត្តនាគវ័ន្ត ពេលដែលប្រជាពលរដ្ឋមកចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ គឺត្រូវចេះការពារខ្លួនជានិច្ច ក្នុងការរក្សាគម្លាត លាងដៃ បាញ់អាល់កុល ពាក់ម៉ាស់ ដើម្បីទប់ស្កាត់ឲ្យបានពីជំងឺកូវីដ-១៩។

ព្រះអង្គមានសង្ឃដីកាឲ្យដឹងទៀតថា ទាក់ទងអំឡុងពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះចំពោះពុទ្ធបរិស័ទ្ធ អំឡុងពេលបោះបាយបិណ្ឌ ត្រូវបោះឲ្យមានសន្តិបញ្ញាក្នុងការធ្វើបុណ្យគឺត្រូវចេះ រក្សាគម្លាត និងអនាម័យ ក្នុងការបាញ់អាកុលជានិច្ច ជាពិសេសការពាក់ម៉ាស់ផង ហើយកុំបោះបាយបិណ្ឌអារាត់អារាយពេលដែលយើងឧទ្ទិសមគ្គផលហើយ ត្រូវយកទៅដាក់ក្នុងកញ្ឆេដែលមានស្រាប់ទុកអោយដាក់នៅទីលានព្រះវិហ៊ារ ហើយត្រូវចេះរក្សាអនាម័យទៀតផង។ ក្នុងអំឡុងពេលរាប់បាតជាដើម។វត្តយើងនេះ មានមេក្រូសម្រាប់ប្រកាសក្នុងការអប់រំដល់ប្រជាជន ជាពិសេសយើងមានអាល់កុលទុកសម្រាប់ពុទ្ធបរិស័ទ្ធ លាងដៃចំនួន១២កានឯណោះ ពេលដែលគាត់អញ្ជើញមករាប់បាតនៅវត្តនាគវ័ន្តយើងនេះ។

ព្រះអង្គមានសង្ឃដីកាបញ្ជាក់ទៀតថា ក្នុងទីអារាមយើងនេះ មានព្រះសង្ឃចំនួន២១៤អង្គ និងនិស្សិតមកស្នាក់រៀនចំនួន១៥០នាក់ អាត្មាតែងតែទូន្មានអប់រំជានិច្ចក្នុងការធ្វើដំណើរទៅណាមកណា ឬក៏ព្រះសង្ឃនិមន្តបិណ្ឌបាត ត្រូវរក្សាគម្លាតឬដាក់អាល់កុលបាញ់តាមខ្លួន ដើម្បីរក្សាអនាម័យក្នុងអំឡុងកូវីដ១៩នេះ។
ដោយឡែកលោកយាយ ចយ សុខេង អាយុ83ឆ្នាំ សំណាក់ធម៌ក្នុងទីអារាមនេះ បញ្ជាក់ថា លោកយាយនៅសំណាក់ធម៌វត្តនេះ៤ឆ្នាំហើយ លោកយាយសប្បាយចិត្តណាស់ដែលរដ្ឋាភិបាលយើងបើកដំណើរការពិធីបុណ្យភ្ជុំបិណ្ឌវិញ លោកយាយមានតែម្រាមដៃដប់ សូមទេវតាថែរក្សាប្រទេសកម្ពុជាយើង និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចៀសផុតពីជំងឺកូវីដ-១៩នេះផងដែរ។

លោកតាអាចារ្យ ហូ សន ក៏មិនខុសពីលោកយាយប៉ុន្មានដែរ លោកតាមានប្រសាសន៍ថា មានតែការជួយទូន្មាន អប់រំ ដល់ប្រជាពលរដ្ឋយើងពេលដែលគាត់មកធ្វើបុណ្យក្នុងពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ពេលខាងមុខនេះ គឺមានតែជួយផ្ដល់ការអប់រំ កុំភ្លេច ៣កុំ ៣ការពារទាំងអស់គ្នា ដើម្បីចៀសផុតឲ្យបានពីកូវីដ-១៩ នេះ វាមិនភ្លេចយើងទេ។
ជុំវិញបញ្ហាកូវីដ១៩នេះ បងស្រី អ៊ិន ចាន់ណា មានអាយុ 56 ឆ្នាំ គាត់តែងតែមកជួយរៀបចំក្នុងទីវត្តអារាមនេះជាពិសេសការជួយបោសសំអាតទីធ្លាក្នុងវត្តបានបញ្ជាក់ថា នៅពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះខ្ញុំក៏មានសារមួយចែករំលែកទៅដល់ប្រជាពលរដ្ឋក្នុងពិធីភ្ជុំបិណ្ឌខាងមុខនេះ សូមកុំភ្លេចជំងឺកូវីដ១៩នេះ ព្រោះវានៅទន្ទ្រាននៅឡើយទេ។ ដូច្នេះមានតែការថែររក្សាអនាម័យ និងការពារខ្លួនប្រាណយើងជានិច្ច៕
អត្ថបទ៖ រុងរឿង

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


