ព័ត៌មានជាតិ
ពលរដ្ឋ ចំនួន៦០០គ្រួសារទទួលអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្ដេចហ៊ុនសែន
ប៉ោយប៉ែត ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារដែលរស់នៅក្នុងតំបន់បឹងជម្រុកឈ្នះ ឈ្នះបានមកទទួលអំណោយរបស់សម្ដេចហ៊ុនសែនដើម្បីយកទៅប្រើប្រាស់និងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់សព្វថ្ងៃនេះ ខណៈដែលពួកគាត់កំពុងតែមានការខ្វះខាតស្បៀងអាហារក្នុងរដូវវស្សានេះផងដែរ។

សូមបញ្ជាក់ដែរថា នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ ២០២១ គេបានសង្កេតឃើញឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចមកចែកជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារដែលរស់នៅភូមិបឹងជង្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យស្របពេលដែលប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែជួបវិបត្តិខ្វះខាតយ៉ាងធ្ងន់ធ្ងរ លើផ្នែកជីវភាពប្រចាំថ្ងៃ ក្រោយមកឯកឧត្តមប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចក៏បានទទួលស្បៀងអាហារពិសម្ដេចប្រមុខរាជរដ្ឋាភិបាលដើម្បីយកមកចែកជូនដល់ដៃប្រជាពលរដ្ឋដែលកំពុងតែជួបការខ្វះខាតសព្វថ្ងៃនេះ។

ក្នុងនោះដែរឯកឧត្តមប៉ាន់ខែមប៊ុនថន ប្រាប់ប្រជាពលរដ្ឋថា នៅទីណាដែលជាពលរដ្ឋមានការលំបាកទីនោះគឺមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកលើផ្នែកជីវភាពប្រចាំថ្ងៃ ហើយសម្ដេចទាំងពីរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់មកចែកជូនដល់ដៃប្រជាពលរដ្ឋតាមរយៈរូបលោកផ្ទាល់តែម្ដង ធ្វើយ៉ាងណាឱ្យបានជំនួយទាំងនោះបានមកដល់ដៃប្រជាពលរដ្ឋយើងដើម្បីយកទៅដោះស្រាយជីវភាពរបស់ខ្លួនបន្តទៅមុខទៀតនោះ៕
ដោយ ៖ ពៅរី

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


