ព័ត៌មានជាតិ
ផ្ទេរអតីតប្រធានមន្ទីរពេទ្យមង្គលបូរី មកបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តវិញ
បើតាមសេចក្តីជូនដំណឹងរបស់អភិបាលខេត្តបន្ទាយមានជ័យ បានប្រកាសផ្ទេរភារកិច្ចលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ឱ្យមកបម្រើការងារនៅមន្ទីរសុខាបាលខេត្តបន្ទាយមានជ័យ ។
ក្នុងសេចក្តីប្រកាសបានសម្រេចតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និងលោកវេជ្ជបណ្ឌិត កេត ប៉េងហៀង ជាអនុប្រធាន។
លោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ត្រូវបានសម្រួលភារកិច្ច ក្រោយរងការស្តីបន្ទោសពីអភិបាលខេត្តបន្ទាយមានជ័យ ក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី កើតឡើងក្រោយឧបទ្ទវហេតុ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាមដើម្បីជួយវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀនកម្រិតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមមន្ទីរពេទ្យគ្មានឈាម។
ឧបទ្ទវហេតុបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានសរសេរបង្ហោះក្នុងគណនីហ្វេសបុកឯកជននិងផ្លូវការរបស់លោកមានខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកអិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះលោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឲ្យឈាមជំនួស និងបង់ថ្លៃសេវាជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ។
លោកអភិបាលខេត្តបានរិះគន់ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ លើការផ្តល់សេវា ដែលនាំឲ្យមានការរិះគន់ជាប្រជាពលរដ្ឋ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


