ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ប្រកាសសេចក្តីសម្រេចតែងតាំង លោកស្រីថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូន លោកស្រីថាក់ ឡានី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សស្រុករំដួលនាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បាន បានបញ្ជាក់ជូនដល់សមាជិក សមាជិការបស់គណបក្ស និងខេត្តស្វាយរៀងទាំងអស់ ត្រូវជឿលើការដឹកនាំប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយសូមកុំជឿលើការឃោសនាបោកប្រាស់ណាមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។

បន្ថែមពីនេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ សមាជិក សមាជិការ នៃគណបក្សប្រជាជនស្រុករំដួល និងសមាជិកចាស់ដែលមានស្រាប់ ទាំងអស់ចូលរួមបន្តថែរក្សា និងផ្សព្វផ្សាយនូវសិមិទ្ធិផល ដែលជាស្នាដៃដ៏ល្អរបស់គណបក្សប្រជា ពិសេស ត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង សង្កាត់ មានសុវត្ថិភាព ដោយចូលរួមអនុវត្តនូវភូមិឃុំមានសុវត្ថិភាព ។
ជាមួយគ្នានេះដែរ លោកជំទាវក៏បានជំរុញឱ្យមន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាគ្រប់គ្រាលំបាក ដោយឡែកសម្រាប់ លោកស្រីថាក់ ឡានី ដែលទើបប្រកាសក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជនចូលរួមការពារសន្តិភាព និងសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំដោយលំបាកក្នុងរយៈពេលជាង ៤៣ឆ្នាំកន្លងមក របស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវចេះជួយដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ។

លោកជំទាវក៏បានសំណូមពរឲ្យ សមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។
ជាចុងក្រោយលោកជំទាវក៏បានឧបត្ថម្ភជាម៉ាសចំនួន ២ប្រអប់ និងថវិកាមួយចំួនជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថ្ងៃនេះ ផងដែរ៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ