ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្ម ៖ មន្ត្រីរដ្ឋបាលជលផល ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នជាពិសេសអ្នកសារព័ត៌មាន ដើម្បីលុបបំបាត់បទល្មើសនេសាទក្នុងរដូវបិទ
កំពង់ធំ ៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ធំ បាន ជំរុញឲ្យមន្ត្រីរដ្ឋបាលជលផល សង្កាត់ពាមបាង ចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ ក្នុងរដូវ ត្រីពងកូន និង អនុវត្ត តាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។
ជាក់ស្តែង មន្ត្រីនៃសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់ក្នុងរដូវបិទនេសាទ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងលិខិតលេខ១៣១៦មកសិខលបបចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ របស់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ សហការជាមួយសហគមន៍នេសាទភូមិដួនស្តើង បានចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផលនៅចំណុចខ្វែងតាសូនិងចំណុចផ្លូវទូកស្ថិតក្នុងភូមិសាស្ត្រឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ហុក មន នាយរងសង្កាត់រដ្ឋបាលពាមបាង បានឲ្យដឹងពីលទ្ធផលដែលទទួលបានពី ការបង្ក្រាប គឺបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ មានរបាំងសាច់អួននៅនឹងកន្លែងរួមមាន២ករណី របាំសាច់អួនចំនួន ០៤ របាំងប្រវែង ៥៥០ម៉ែត្រ លូសាច់អួនចំនួន ០៧ មាត់ឡុកសាច់អួនចំនួន ០៥ គ្រឿង បង្គោលឈើ ចំនួន ៤០០ ដើម ចាក់ប្រលែងត្រីចូលបឹងទម្ងន់ ១៥គីឡូក្រាម។

ប្រជាពលរដ្ឋ បានសម្តែងនូវ សេចក្ដីត្រេកអរ នូវចំណាត់ការដ៏ តឹងរ៉ឹងរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់មកលើ កិច្ចការ ការពារ ធនធានមច្ឆាជាតិ លុបបំបាត់ ការដាក់បទល្មើសនេសាទ ដោយខុសច្បាប់ ជាពិសេស ក្នុងរដូវហាមឃាត់ ដើម្បីឲ្យត្រីពងកូន។
លោក ប៉ែន វណ្ណ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តបានមានប្រសាសន៍ថា លោកមិនអនុញ្ញាតិឲ្យមន្ត្រីជលផលណាពាក់ព័ន្ធនឹងការនេសាទដោយខុសច្បាប់ឡើយ មន្ត្រីជលផល ត្រូវសហការ ជា មួយសមត្ថកិច្ច ជាពិសេសអ្នកសារព័ត៌មាន ដើម្បីចូលរួមបង្ក្រាប បទល្មើស នេសាទ និងសូម អគុណ ចំពោះ អ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពីទីតាំងដែលមានបទល្មើស និងឲ្យមានកិច្ចសហការគ្នាល្អបែបជារៀងរហូត៕
ដោយ ៖ ប៊ុន រដ្ឋា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


