ព័ត៌មានជាតិ
លោក គង់ ពុទ្ធិការ៖ ការបោសសំអាតមីននៅតំបន់ប្រាសាទព្រះវិហារ មិនទាក់ទងជាមួយភ្ញៀវទេសចរទេ
អាជ្ញាធរជាតិព្រះវិហារបានរៀបចំគម្រោង ដើម្បីបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះស្ថិតនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលនៅសេសសល់ ហើយកាលពីថ្ងៃទី០៨ ខែកញ្ញា មន្ដ្រីជំនាញ នៃអាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គភាព CMAC ដឹកនាំដោយលោក ឃូ អៀងហួត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ហើយជាលទ្ធផលបានបង្ហាញថា គោលដៅមួយចំនួន នៅរដូវវស្សានេះ មិនអាចធ្វើសកម្មភាពបោសសំអាតមីនបានទេ ដូច្នេះត្រូវរង់ចាំដល់រដូវប្រាំង ដីស្ងួតទើបអាចធ្វើបាន ដោយឡែកភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកម្សាន្តបានធម្មតា មិនមានបញ្ហាអ្វីទេ។

លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានថ្លែងប្រាប់ កម្ពុជាថ្មី ថា ទាក់ទងទៅនឹងគម្រោងបោសសម្អាតមីននៅតំបន់ប្រាសាទព្រះវិហារ មន្ត្រីជំនាញជាមួយអង្គភាព CMAC បានចុះពិនិត្យមើលទីតាំងជាស្ដែង ដែលអាជ្ញាធរជាតិព្រះវិហារបានកំណត់ជាគោលការណ៍ជាក់ស្ដែង ហើយរកឃើញថា ចំពោះគោលដៅមួយចំនួននៅក្នុងរដូវវស្សានេះ យើងមិនអាចធ្វើសកម្មភាពបោសសំអាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះបាននោះទេ ដូច្នេះយើងរង់ចាំដល់រដូវប្រាំងដីស្ងួតទើបអាចធ្វើការងារនេះបាន។
បើតាមលោក គង់ ពុទ្ធិការ ការងារបោសសំអាតមីននេះ មិនទាក់ទងទៅដល់ភ្ញៀវទេសចរដែលគាត់ចង់ចូលទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារនោះទេ ការបោសសំអាតមីន គឺធ្វើឡើងនៅតំបន់ដាច់ដោយឡែក ដែលភ្ញៀវទេសចរមិនទាន់ចូលទៅទស្សនាដល់នៅឡើយ ដូច្នេះភ្ញៀវទេសចរអាចទស្សនា តំបន់ព្រះវិហារប្រាសាទព្រះវិហារបានជាធម្មតា។

លោក គង់ ពុទ្ធិការ ឲ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រាសាទព្រះវិហារនៅមិនទាន់បើកឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរចូលទស្សនានោះទេ ដោយសារតែមានសារាចរណ៍ណែនាំពីរាជរដ្ឋាភិបាល បិទទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ លោកថា ក្នុងរយៈពេល នៃការរីករាលដាលដំងឺកូវីដ១៩ មានភ្ញៀវទេសចរតិចតួចបំផុត ដែលបានចូលទស្សនា ហើយភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារបានរៀបចំគម្រោង ដើម្បីបោសសម្អាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានកិច្ចប្រជុំមួយ ដោយមានការចូលរួមពីតំណាងអង្គភាព CMAC និងអ្នកពាក់ព័ន្ធយ៉ាងច្រើន ដើម្បីធ្វើការងារនេះ ដែលកិច្ចប្រជុំនេះ បានកំណត់ចំណុចអាទិភាពជាមុនសិន ដោយសារតែផ្ទៃដី ដែលត្រូវបោសសំអាតមីនមានទំហំធំ ដូច្នេះត្រូវតែពិនិត្យចំណុចអាទិភាព និងលើកជាផែនការសកម្មភាពជាមុន នេះបើតាមលោក គង់ ពុទ្ធិការ ។

លោក គង់ ពុទ្ធិការ អះអាងថា ការរៀបចំផែនការ ដើម្បីបោសសំអាតមីននៅតំបន់ប្រសាទប្រាសាទកោះកែរ និងប្រាសាទព្រះវិហារនេះ ដោយសាតែតំបន់ទាំងនេះ មានសល់គ្រាប់មីន ក៏ដូចជាគ្រាប់មិនទាន់ផ្ទុះមួយចំនួន ដែលត្រូវតែឆែកឡើងវិញ ដើម្បីចៀសវាងមានផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៏ ក៏ដូចជាប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


