Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំអនុញ្ញាតឱ្យសាលារៀនជនជាតិជប៉ុនភ្នំពេញបើកដំណើរការឡើងវិញ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អនុញ្ញាតឱ្យ​សាលារៀន​ជនជាតិ​ជប៉ុន​ភ្នំពេញ​ បើក​ដំណើរការ​ឡើងវិញ​។ ​ប៉ុន្តែ​ត្រូវអនុវត្ត​ទៅតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា(SOP)​។​

លោកបណ្ឌិតសភាចា​រ្យ ហង់​ជួន ណារ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា​ថា ​ក្រសួង​យល់ព្រម​តាម​សំណើសុំ​បើក​ដំណើរការ“​សាលារៀន​ជនជាតិ​ជប៉ុន​ភ្នំពេញឡើងវិញ​។ ប៉ុន្តែ​ត្រូវគោរព និង​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត​តាម​ខ្លឹមសារ​នៃ​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) និង​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត ដែលមាន​ជា​ធរមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាកុមា កយ​ជី (Mr Takuma Koichi) ប្រធាន​សមាគម​ជប៉ុន​នៅ​កម្ពុជា​( JACAM)​បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មាន​ថា​ «យើង​រីករាយ​ណាស់​ដែល​បានដឹងថា ​ក្រសួង​អប់រំ​កំពុង​ពិចារណា​បើក​ដំណើរការឡើង​វិញ ​មិន​ត្រឹមតែ​ថ្នាក់​អប់រំ​កម្រិត​ខ្ពស់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ បឋម​សិក្សា​ហើយ​ថែមទាំង​បាន​អនុញាតរួចរាល់​ឱ្យ​សាលាបឋមសិក្សា​ជនជាតិ​ជប៉ុន​នៅភ្នំពេញ​បើក​ដំណើរការ​បង្រៀន​ឡើងវិញ បន្ទាប់ពី​យើង​បាន​ផ្ញើ​ការផ្តល់​យោបល់​នេះដែល​វា​គឺជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​រង់ចាំ​»​។​

នៅក្នុង​សេចក្តីប្រកាស​ព័​ត៌មាន​នោះបាន​បញ្ជាក់ថា ​តាមរយៈ​ទិន្នន័យ​ជាច្រើន​ពីអង្គការ​សុខភាព​ពិភព​លោក (WHO) ធនាគា​អភិវឌ្ឍន៍អាស៊ី​(ADB) និង​ក្រុមប្រឹក្សាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បង្ហាញ​ថា​ សាលាបឋមសិក្សា និង​ម​ត្តេ​យ្យ​គួរតែ​ត្រូវ​បានផ្ដល់​អាទិភាព​ដើម្បី​បើក​សាលា​ឡើងវិញ​។ ព្រោះថា​លទ្ធភាព​នៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩​សម្រាប់​ក្មេងៗ​មាន​កម្រិត​ទាប​ណាស់​។​ ប៉ុន្តែ​ការរៀន​តាម​អ៊ិន​ធឺ​ណេ​ត​គឺ​មិនសូវមាន​ប្រសិទ្ធភាព​ខ្ពស់​ទេ​ហើយ​ការបិទ​សាលា​នឹងបណ្តាលឱ្យ​ធ្លាក់ចុះ​ប្រាក់​ចំណ​ល់​នាពេល​អនាគត​របស់​សិ​ស្ស​។ នៅ​អា​ហ្ស​ង់​ទីន​ការបិទ​សាលាបឋមសិក្សា​រយៈ ៩៩ ថ្ងៃបណ្តាលឱ្យមាន​ការធ្លាក់​ចុះ ៣​ភាគរយ នៃ​ប្រាក់​ចំណូល​នាពេល​អនាគត​របស់​សិ​ស្ស​។

ADB និយាយថា ​គិត​ត្រឹម ខែឧសភា ឆ្នាំ២០២១ ការបិទ​សាលារៀន​នៅ​កម្ពុជា​នឹង​កាត់បន្ថយ​ប្រាក់ចំណូល​នាពេល​អនាគត​របស់​សិ​ស្ស​ចំនួន​១,៥​ភាគរយ​។​

លោក ដៃ គី វា​ណា​បិ (Mr, Daiki Watanabe) នាយក​ប្រ​ពិ​ប​ត្តិ​នៃ​ក្រុមហ៊ុនWonderlabនិង​ជា​អ្នកដឹកនាំ​ក្នុង​កិច្ចពិភាក្សា​ដើម្បី​ដាក់សំណើរ​ទៅ​ក្រសួង​អប់រំ​បានឱ្យដឹងថា​«ក្នុងការ​ពិចារណា​ពី​ផលប៉ះពាល់​ដ៏​អាក្រក់​នេះ សមាគម​ជប៉ុន​នៅ​កម្ពុជា (JACAM) សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) សាលា​ជនជាតិ​ជប៉ុន​នៅ​ភ្នំពេញ (JSPP) អ្នកជំនាញ និង​សាស្ត្រាចារ្យ​មកពី​ប្រទេស​ជប៉ុន​បាន​បង្កើត​ក្រុមការងារ​មួយ និង​បានធ្វើ​ការពិភាក្សា​ជាច្រើន ហើយ​បាន​ផ្ញើ​យោបល់​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដើម្បី​បើក​ដំណើរការ​សាលា​ម​ត្តេ​យ្យ និង​បឋម​ឡើងវិញ​ដោយ​មិនចាំបាច់​ទទួល​ថ្នាំ​បង្ការដូច​ទៅនឹង​ថ្នាក់​អប់រំ​កម្រិត​ខ្ពស់​កាលពី​ខែ​មុន​»​។​

គួរ​បញ្ជាក់ថា​សាលា​ជនជាតិ​ជប៉ុន​នៅ​ភ្នំពេញ​(JSPP)​នេះ​ជា​សាលា​មួយ​បង្រៀន​ភាសា​ជប៉ុន​កម្រិត​បឋម​សិក្សា​តាម​កម្ម​វិធិ​សិក្សា​របស់​ប្រទេស​ជប៉ុន​ហើយ​បង្រៀន​តែ​កូនៗ​ដែលជា​មន្ត្រី​ការ​ទួត​របស់​ជប៉ុន​ដែល​ធ្វើការ​នៅប្រទេស​កម្ពុជា​ប៉ុណ្ណោះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម