ព័ត៌មានជាតិ
ទាហានឈុតខ្មៅថៃចាប់ខ្លួន ពលករខ្មែរ ១៥ នាក់ ឆ្លងដែនខុសច្បាប់
ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ១៥ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់ខ្លួន ខណ:លបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥ និង ៣០ នាទី ទៀបភ្លឺ ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៥ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាជិះតាមរថយន្តមួយគ្រឿង ដែលអ្នកបើកបរគឺជាជនជាតិថៃ និងជាមេខ្យល់នាំផ្លូវ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ សហការជាមួយកម្លាំងតម្រួតព្រំដែនលេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស ៦ និង ស្រី ៩ នាក់ ប៉ុន្តែនៅពេលឃើញសមត្ថកិច្ច អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់នូវរថយន្តមួយគ្រឿងជាវត្ថុតាងសម្រាប់អោយសមត្ថកិច្ចយកទៅស្រាវជ្រាវរកម្ចាស់ មកសួរនាំតាមផ្លូវច្បាប់ ។
ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេត្រូវចំណាយលុយមួយចំនួនទៅអោយអ្នកនាំផ្លូវ នៅពេលដែលជូនដល់គោលដៅ ដោយពួកគេមានបំណងទៅធ្វើការនៅខេត្តខុសៗគ្នា ពិសេសគឺនៅទីក្រុងបាងកក ។
ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ដោយពលករខ្មែរទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ៗគ្នា៕
អត្ថបទ : សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


