ព័ត៌មានជាតិ
សម្តេចតេជោ ផ្តល់ផ្ទះថ្មីខ្នងទី១៩៨ ជូនគ្រួសារអតីតយុទ្ឋជនពលីក្រោយអគ្គិភ័យឆាបឆេះផ្ទះអស់
គ្រួសារអតីតយុទ្ធជនពលីឈ្មោះ សាន ស៊ឹម បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះខ្ទេចអស់គ្មានសល់ ក៏បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដឹកនាំសាងសង់ដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានប្រគល់ជូននៅព្រឹកថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ដែលជាខ្នងផ្ទះលើកទី១៩៨ ជូនគ្រួសារអតីតយុទ្ធជនពលីឈ្មោះ សាន ស៊ឹម អាយុ៦៩ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៦នាក់ អំណោយសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទំហំ៥ម X ៧ម សាងសង់ពីឈើរនៀបនិងជញ្ជាំងក្តា ដំបូលប្រក់ស័ង្កសី នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីអគ្គិភ័យឆាប់ឆេះផ្ទះអស់ គ្រួសារអតីតយុទ្ធជនពលីនេះ បានសុំផ្ទះអ្នកជិតខាងជ្រកកោន តែដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានឲ្យសមាគមអតីតយុទ្ធជនខេត្ត រៀបចំសាងសង់ផ្ទះជូន ដើម្បីឲ្យរស់នៅបានសមរម្យ និងបានគិតគូរអំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិបាននាំមកនូវសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី មានអង្ករ៥០ គីឡូក្រាមមី២កេស ទឹកត្រី១យួរ ទឹកសុទ្ធ០២យួរ និងថវិកាមួយចំនួនផងដែរ ក្រុមគ្រួសារអតីតយុទ្ធជនពលី បានគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែខ្នះខ្នែង ជួយដល់គ្រួសារអតីតយុទ្ធជនគ្រប់ទិសទី ក្នុងខេត្តកំពង់ធំ និងជាទីពឹងខ្នងបង្អែកដ៏រឹងមាំ សម្រាប់គ្រួសារអតីតយុទ្ធជនដែលជួបផលលំបាក៕
អត្ថបទ៖ ដោយ ប៊ុន រដ្ឋា



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


