ព័ត៌មានជាតិ
ពន្ធនាគារខេត្តកណ្ដាលធ្លាប់ផ្ទុះជំងឺកូវីដ-១៩ តើបច្ចុប្បន្នមានស្ថានភាពដូចម្ដេច?
បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ ចូលសហគមន៍ លើកទី៣ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ជំងឺកូវីដ-១៩ បានឆ្លងរាលដាលរហូតចូលទៅក្នុងពន្ធនាគារតាមបណ្ដាខេត្តមួយចំនួន។ ក្នុងនោះ ពន្ធនាគារខេត្តកណ្ដាល ក៏មានករណីផ្ទុះខ្លាំងផងដែរ។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា មកដល់ពេលនេះស្ថានភាពឆ្លងជំងឺកូវីដ-១៩ នៅខេត្តកណ្ដាលខុសពីមុន ដោយមិនមានករណីឆ្លងខ្លាំងទៀតទេ។

លោក ចាត ស៊ីនាង មានប្រសាសន៍ថា៖ “អ្នកដែលឆ្លងជំងឺកូវីដ-១៩ពីមុនហ្នឹង បានជាសះស្បើយអស់ហើយ។ ឥឡូវធម្មតាតែអ្នកទោសចូលថ្មី យើងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ហើយ។ បើរកឃើញមានវិជ្ជមានកូវីដ យើងយកពួកគាត់ដាក់បន្ទប់ដាច់ដោយឡែក”។
លោក មានប្រសាសន៍បន្តថា៖ “ បន្ទាប់ពីមានករណីឆ្លងក្នុងពន្ធនាគារនោះមក យើងកាន់តែរឹតបន្តឹងវិធានការ និងប្រុងប្រយ័ត្ន គឺនៅពេលសមត្ថកិច្ចចាប់ជនល្មើសមក ហើយបើពិនិត្យទៅឃើញកូវីដ ក៏ពន្ធនាគារមានបន្ទប់សម្រាប់ឃុំអ្នកមានជំងឺកូវីដនៅដាច់ដោយឡែក និងព្យាបាលពួកគេ”។
ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍បន្ថែមថា ចំពោះការចាក់វ៉ាក់សាំងនៅពន្ធនាគារខេត្តកណ្ដាល បានអនុវត្តបានគ្រប់ចំនួនកំណត់ហើយ ទាំងមន្ត្រី ទាំងអ្នកជាប់ទោស។
លោក ចាត ស៊ីនាង មានប្រសាសន៍ថា៖ “មន្ត្រីពន្ធនាគារបានចាក់វ៉ាក់សាំងដូសទី៣ បាន១០០ភាគរយហើយ។ នៅមួយចំនួនអត់បានចាក់ ដោយសារពួកគាត់ទាំងនោះបានឆ្លង និងព្យាបាលជំងឺីកូវីដ១៩ រួចហើយ”។

លោក មានប្រសាសន៍បញ្ជាក់ថា៖ “ចំណែកអ្នកទោសបានចាក់វ៉ាក់សាំងលើកទី២រួចហើយ។ យើងមិនទាន់ទទួលដំណឹងថា អ្នកទោសត្រូវចាក់ដូសទី៣ ឬយ៉ាងណាទេ ព្រោះពួកគាត់ចាក់វ៉ាក់សាំង អាស្ត្រាសេនីកា អ៊ីចឹងអត់ទាន់ចេញគោលការណ៍ចាក់ដូសទី៣ទេ។ ប្រសិនជាមានការចាក់ នោះខាងអគ្គនាយកដ្ឋានភស្តុភារ នៃក្រសួងមហាផ្ទៃនឹងផ្ដល់ដំណឹងមកតាមអគ្គពន្ធនាគារ ហើយនឹងពិគ្រោះជាមួយពេទ្យ”។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកទោសនៅពន្ធនាគារខេត្តកណ្ដាល មានចំនួនសរុបជាង ២,៨០០នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


