Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង នៅតែបន្តលិចស្រុកមង្គលបូរី ខណៈស្រុក ៣ ផ្សេងទៀត​ទឹកបានស្រកចុះ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំនន់ទឹកភ្លៀង ដែលបានហូរធ្លាក់​មកពី​ប្រទេស​ថៃ បណ្ដាលឱ្យ​ស្រុកមួយចំនួននៅជាប់ព្រំដែនដូចជា ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត រងការជន់លិច​រយៈពេលខ្លីនោះ បានស្រកចុះវិញអស់ហើយ តែស្រុកមង្គលបូរី ទឹកជំនន់កំពុងជន់លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានចុះផ្ទាល់ និងបញ្ជូនគ្រឿងចក្រទៅកាយប្រឡាយដើម្បីពន្លឿនឱ្យទឹកហូរស្រកទៅក្រោមវិញយ៉ាងលឿន។

លោក ឡាយ សូធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា​កម្រិតទឹកនៅពេលនេះមិនទាន់មានសភាពធ្ងន់ធ្ងរ រហូតដល់ប្រកាសអាសន្ន​នៅឡើយទេ​សម្រាប់​ខេត្តបន្ទាយមានជ័យ។

ចំណែកនៅតាមបណ្ដាស្រុកមួយចំនួនក៏រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង​ ហើយក្នុងភូមិសាស្ត្រខ្លះមិនធ្វើឱ្យប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋនោះទេ។

ស្រុកមង្គលបូរីថ្ងៃទី១៤ ឡើងដល់ ៥ហ៊ុន បើប្រៀបធៀបថ្ងៃទី១៣ ខែកញ្ញាចំពោះស្រុកម៉ាឡៃ និងទីក្រុងប៉ោយប៉ែត មិនមានលិចទឹកនោះទេ ចំណែកស្រុកអូរជ្រៅមានការលិចលង់ខ្លះដែរ ប៉ុន្តែ​មិនទាន់ដល់កម្រិតប្រកាសអាសន្ន៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម