ព័ត៌មានជាតិ
ស្ត្រីវិជ្ជមាន ជំងឺកូវីដ-១៩ សម្រាលកូនប្រុស ដោយសុវត្ថិភាព
ស្ត្រីម្នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ បានសម្រាលបានកូនប្រុស ដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ករណីនេះជាលើកទី៥ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានជោគជ័យនៅមណ្ឌលព្យាបាល។

ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូន ដោយជោគជ័យមានឈ្មោះ សៀង ណាក់ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ហើយបានឈឺពោះសម្រាលកូននៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។
ទាំងម្តាយ និងកូនមានសុខភាពល្អ និងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះ ការតាំងចិត្តភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការ បម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានជំងឺកូវីដ-១៩៕
អត្ថបទៈ វុទ្ធឦសាន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


