ព័ត៌មានជាតិ
ភ្លៀង១មេធំ ធ្វើឲ្យទឹកហូរចេញពីកសិណ ប្រាសាទបន្ទាយឆ្មាធ្វើឲ្យលិចទីធ្លាសាលា លិចមណ្ឌល កា២២២២ តែជើងភ្នំដងរ៉ែកទឹក ស្រក
បន្ទាយមានជ័យ ៖ នៅល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១នេះមានភ្លៀង១មេធំធ្វើឲ្យទឹកហូរចេញពីកសិណ ប្រាសាទបន្ទាយឆ្មាធ្វើឲ្យលិចទីធ្លាសាលា លិចមណ្ឌល កា២២២២ តែជើងភ្នំដងរ៉ែកទៅជាទឹក ស្រកវិញ។

លោកម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ក្រោយភ្លៀងមួយមេធំពីល្ងាច ដល់ យប់ ថ្ងៃទី១៣ ខែកញ្ញា ស្ថានភាព ទឹក នៅ កសិណ ប្រាសាទបន្ទាយឆ្មារ ពេញប្រៀប ហើយហូរចេញកាត់ថ្នល់ នៅ ចំណុច ខ្លះចំណែក អាង ជើងគ្រុស ឯណោះ វិញ ដែលជារមណីយដ្ឋាន ទេសចរណ៍ ពាក់កណ្តាល ធម្មជាតិទទួលទឹកស្រុងចុះពីខ្ពង់រាប និង ជើងជួរភ្នំ ដងរែក ទោះបីជាទឹកហក់ឡើង ក៏ទឹកនៅមិនទាន់ ហូរលើ ខ្នង ប្រឡាយ និង ផ្លូវនៅជិតនោះដែរ។

ចំណែកលោកយង់ យឺន អភិបាលរង ស្រុកថ្មពួក បានឲ្យដឹងថា ភ្លៀងមួយមេ ដូចបាក់មេឃពីយប់មិញ បានបង្កឲ្យលិចទីធ្លា មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សា ថ្មពួក និង លិច ចូលក្នុង អគារ ២ ខ្នង តែ សំណាងល្អ ពលករ ចេញ អស់ ភាគច្រើន នៅសល់ តិចតួច ។ ទោះយ៉ាងណា ក្រុមការងារ ក៏ត្រូវ តែ ជមជម្លៀសពលករទាំងអស់នោះទៅនៅ អគារ ដែល មិន លិច ទឹក ។

លោក វរសេនីយ៍ ម៉ក់ សុង អតីត មេបញ្ជាការ ផ្នែក សឹក រង ស្រុក ថ្មពួកបាននិយាយថា មជ្ឈមណ្ឌល អភិវឌ្ឍន៍ អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ឬ គេ និយម ហៅថា ដី២២២២ នា រដូវវស្សា នេះ បាន រងគ្រោះ ដោយ ជំនន់ ទឹកភ្លៀង លិច ៤ លើក មកហើយ គឺ លិច ចំណុច ផ្លូវ ខ្លះ តែ ទីធ្លា ផ្ទះ សាលា ប៉ុស្តិ៍ សុខភាព និង ចម្ការ ច្បារ ដំណាំ គឺ លិច ទាំងអស់ ។ ហេតុនេះ អតីតយុទ្ធជន ស្នើសុំ ថ្នាក់លើ និង អ្នកជំនាញ ជួយ សិក្សា និង ដោះស្រាយ បញ្ហា នេះ ផង ។

លោក គឹង វណ្ណ : អភិបាលរង ខេត្ត បន្ទាយ មា ជ័យ និង ជា ប្រធាន ក្រុមការងារ ចុះជួយ មូលដ្ឋាន ស្រុក ថ្មពួក ឲ្យដឹង ដែរ ថា តាំងពី ល្ងាច ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ លោកបាន ដឹកនាំ ក្រុមការងារ ចុះ ពិនិត្យ ស្ថានភាព ជំនន់ ទឹកភ្លៀង នៅ ចំណុច ជើងភ្នំ ដងរ៉ែក ឃុំ បន្ទាយឆ្មារ ចំណុច ឣូ រ កំបុត ឃុំ គោក រមៀត និង ចំណុច ឣា ង ទឹក តា ឆាយ ឃុំ គំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ ពោលគឺ បន្ទាប់ពី ស្ថានភាព ទឹកបាន ហក់ ឡើង ខ្លាំង នៅ ៣ ថ្ងៃ មកនេះ ។ លោក ឲ្យដឹងថា ឥឡូវនេះ ទឹកបាន ស្រក ចុះ ជា បណ្តើរៗ នៅ ប៉ែក ខាងលើ ដោយសារ ពុំមាន ភ្លៀង ថ្មីប៉ុន្តែ ទឹកបាន ស្រុង មក ខាងក្រោម នៅ ឃុំ ថ្មពួក ស្រុក ថ្មពួក ។ ក្នុងនោះ ស្ថានភាព ទឹក កំពុង ហូរ ជន់ ហៀរ ខ្ជាក់ ពី ពោះ ស្ទឹង បណ្តាល ឲ្យ លិច ផ្លូវ ២ កន្លែង និ ហូរ ច្រោះ ដី គល់ស្ពាន បា ឡេ ចាស់ មួយ នៅលើ ផ្លូវ ស្រែ ភ្ជាប់ ពី ថ្មពួក ទៅ ភ្នំ ព្រះ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមការងារ បាន ប្រើកា រ៉ុង ច្រក ដី ទប់កាយ ទប់ទឹក ឣា ច គ្រប់គ្រង ស្ថាន ការ បាន ដោយ មិនមាន គ្រោះថ្នាក់ មនុស្ស សត្វ ផលដំណាំ និង បង្ក ការខូចខាត ធំដុំ នោះទេ ៕
ដោយ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


