Connect with us

ព័ត៌មានជាតិ

កូវីដ-១៩ ឆ្លងចូល វត្តព្រះពន្លា ក្រុងសិរីសោភ័ណ រកឃើញព្រះសង្ឃ ១៥អង្គ និងក្មេងវត្តម្នាក់ វិជ្ជមាន

បានផុស

នៅ

វីរុសកូវីដ-១៩ បានឆ្លងរាលដាលចូលដល់ក្នុវត្ត ព្រះពន្លា ដែលស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ លទ្ធផលយកសំណាកធ្វើតេស្តរហ័យបានរកឃើញអ្នកជំងឺកូវីដ-១៩ មាន ព្រះសង្ឃ ចៅអធិការ គ្រូសូត្រ ភិក្ខុ សាមណេរ នេន ចំនួន ១៥អង្គ ព្រមទាំងក្មេងវត្តម្នាក់។ នេះបើតាមការអះអាងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក អាចារ្យវត្ត និងមន្ត្រីសង្ឃ បានឱ្យដឹងថា ការឆ្លងកូវីដ-១៩ ចូលក្នុងវត្តនេះ កើតឡើងតែប៉ុន្មានថ្ងៃមុនរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចូលមកដល់ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ថា តើប្រភពនៃការឆ្លងកូវីដ ចូលវត្តនៅក្នុង ក្រុងសិរីសោភ័ណ នេះ បានឆ្លងពីប្រភពណាមកទេ។

នៅថ្ងៃទី១៦ ខែកញ្ញា នេះ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកអភិបាលក្រុង ក៏បានទៅពិនិត្យដំណើរ ការយកសំណាក និងសួរសុខទុក្ខ ព្រះសង្ឃ អាចារ្យ គណៈកម្មការ តាជី យាយជី ក្មេងវត្ត និង ពុទ្ធបរិស័ទផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម