ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល មានបំណងបើកវិស័យទេសចរណ៍ជាជំហានៗ
សម្តេចតេជោ ហ៊ុន សែន អះអាងថា ប្រសិនបើសភាពការណ៍ល្អ កម្ពុជានឹងបើកឡើងវិញទាំងអស់ ពីព្រោះគ្មានអ្នកណាចង់ឱ្យមានស្ថានភាពបែបនេះនោះទេ សព្វថ្ងៃប្រជាពលរដ្ឋរបស់យើងគាត់ចង់ដើរលេង ប៉ុន្តែការបើកឡើងវិញនេះ សម្ដេចចង់ចាប់ផ្ដើមពីវិស័យអប់រំ ហើយបន្ទាប់មក គឺវិស័យសេវា ឬវិស័យទេសចរណ៍។
សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ។

សម្តេចតេជោបញ្ជាក់ថា ទាក់ទងវិស័យសេវានេះ សម្តេចចង់ធ្វើ២ជំហាន គឺជំហានទី១ បើកទេសចរណ៍ក្នុងស្រុក ពីព្រោះប្រជាពលរដ្ឋ គាត់ក៏ត្រូវការដើរលេងកម្សាន្ត ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ ហើយយើងក៏ចង់ឲ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសខ្លួនឯងផងដែរ ពីព្រោះគាត់មិនអាចចេញទៅក្រៅប្រទេសបានទេ។
បើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅតំបន់ធម្មជាតិមួយចំនួន ប្រជាពលរដ្ឋនឹងធ្វើដំណើរកម្សាន្ត ហើយកុំមើលងាយទេសចរណ៍ក្នុងស្រុកឲ្យសោះ ទេសចរណ៍ផ្ទៃក្នុងនេះ ចាយលុយច្រើនណាស់ “ទេសចរណ៍ក្នុងស្រុកចាយលុយអាក្រក់អាក្រីណាស់”។

សម្តេចបន្តថា នៅពេលប្រជាពលរដ្ឋដើរលេង ចំណូលនឹងបានទៅប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលគាត់លក់ឥវ៉ាន់ផ្សេងៗ ហើយនេះ គឺជាចរន្តនៃសេដ្ឋកិច្ច ហើយនៅពេលប្រជាពលរដ្ឋទទួលទានទឹកក្រូចមួយកំប៉ុង គឺមានចំណូលពន្ធដារនៅក្នុងនោះរួចស្រេចទៅហើយ យើងខ្លាចតែមួយទេ គឺប្រជាជនអត់លុយចាយ។
ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង ដែលបញ្ហានេះ សម្ដេចបានឲ្យជាយោបល់ថា អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ អាចឱ្យធ្វើទេសចរណ៍នៅកម្ពុជាបាន ហើយនៅពេលមកដល់ គឺត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ប៉ុន្តែ៧ថ្ងៃនេះ មិនមែននៅក្នុងបន្ទប់ទេ គឺអាចដើរមើលទីក្រុងដែលចុះចតបាន។ បើចុះនៅខេត្តសៀមរាប គឺអាចដើរមើល ដើរទេសចរណ៍នៅក្រុងសៀមរាបបាន។ នេះមានន័យថា ការធ្វើចត្តាលីស័កនៅក្នុងក្របខណ្ឌខេត្ត គឺគូសជាតំបន់ឲ្យដើរ ហើយបើនៅខេត្តព្រះសីហនុ គឺគាត់អាចទៅមើលកោះ អាចទៅមុជទឹកសមុទ្របាន។

បើតាមសម្ដេចតេជោ ថា ប្រទេសដែលជឿនលឿននៅលើពិភពលោក គឺផ្នែកសេវាកម្មនាំមុខទាំងអស់ ទាំងអាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន ហើយវិស័យកសិកម្មនាំមុខតិចណាស់ ដែលប្រទេសខ្លះមានកសិកម្មមួយភាគរយប៉ុណ្ណោះ ប៉ុន្តែគេមានសមត្ថភាពចិញ្ចឹមប្រជាពលរដ្ឋ ដូច្នេះមានតែវិស័យសេវាទេ ដែលជាចំណូលធំជាងគេ។ ដូច្នេះការដោះស្រាយបញ្ហាវ៉ាក់សាំង មិនមែនគ្រាន់តែដោះស្រាយបញ្ហាជីវិតប្រជាពលរដ្ឋនោះទេ តែជាបញ្ហាបើកសេដ្ឋកិច្ច សង្គមទាំងមូលឡើងវិញ យើងសុខចិត្តចំណាយលុយរាប់រយលានដុល្លារ ដើម្បីទិញវ៉ាក់សាំងយកមកចាក់ ដើម្បីទាញយកមកវិញរាប់ពាន់លានដុល្លារ។

សម្តេចបានលើកឡើងដែរថា ប្រសិនបើសេវាកម្មនីមួយៗបានបើកឡើងវិញ នឹងដោះស្រាយការងារឲ្យប្រជាពលរដ្ឋបានច្រើនណាស់ ហើយសម្ដេចក៏បានប្រាប់ទៅក្រុមហ៊ុនមួយឲ្យប្រយ័ត្នពីព្រោះការបើកទេសចរណ៍វ៉ាក់សាំងនេះ អ្នកដែលមិនចាក់វ៉ាក់សាំង គេនឹងមិនឱ្យបម្រើសេវាទេ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


