ព័ត៌មានជាតិ
ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចាប់ផ្តើមបើកដំណើរការកម្មវិធីទូរស័ព្ទដៃដំបូងបំផុតនៅកម្ពុជា
ជាផ្នែកមួយនៃបេសកកម្ម ក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី(ស៊ីប៊ីស៊ី) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបានសារដាស់តឿន អំពីការត្រួតពិនិត្យឥណទាន។ នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយ ដែលជំរុញឲ្យមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។

ជាមួយនឹងកម្មវិធីទូរស័ព្ទ “CBC Mobile” ក្រុមហ៊ុន ស៊ីប៊ីស៊ី កំពុងព្យាយាមបំពេញអ្វីដែលកំពុងមានចន្លោះក្នុងវិស័យ ផ្នែកហិរញ្ញវត្ថុ និងឥណទានដែលកំពុងតែកើនឡើង នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធីនេះ ដែលមានលើប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែលមានប្រវត្តិខាងធ្វើការកម្ចី អាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបាននូវទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទានភា្លមៗ។
ប្រធាននាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ស៊ីប៊ីស៊ី លោក អឿ សុធារ័ត្ន បានមានប្រសាសន៍ថា “ការផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹង នៃព័ត៌មានខាងឥណទាន ដែលមានភាពសុក្រឹត និងទាន់ពេលវេលា គឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។” លោកបានបន្តថា “របាយការត្រីមាសចុងក្រោយបំផុតរបស់យើង បានបង្ហាញថា កម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើន ទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើន ដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូននូវឧបករណ៍ ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេ ដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់កម្ចី។ កម្មវិធីទូរស័ព្ទ CBC មានតួនាទីជំរុញការរីកចម្រើនប្រកបដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព។

ដើម្បីធ្វើការចុះឈ្មោះ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះមក រួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន តាមរយៈនីតិវិធីធម្មតាមួយ។ បន្ទាប់មកពួកគេអាចទទួលបាននូវសេវាកម្មជាច្រើនរបស់កម្មវិធីទូរស័ព្ទដៃនេះ ដែលរួមមាន “របាយការណ៍ខ្ញុំ” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ស្នើសុំរបាយការណ៍ឥណទានរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងព្រមទាំងតាមដានប្រវត្តិឥណទានរបស់ពួកគេជាមួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ ផងដែរ។ ជាមួយនឹងសេវាកម្ម “តាមដានឥណទានរបស់ខ្ញុំ” អ្នកប្រើប្រាស់អាចទទួលការជូនដំណឹងជាសារតាមពេលវេលាជាក់ស្តែងទៅលើសកម្មភាពប្រាក់កម្ចីរបស់ពួកគេដូចជា ការស្នើសុំធ្វើប្រាក់កម្ចីថ្មី ការទូទាត់ប្រាក់ទាន់ពេលវេលា និងការខកខាននៃការបង់ប្រាក់ជាដើម។
លើសពីនេះទៀតជាមួយ K-Score អ្នកប្រើប្រាស់អាចធ្វើការត្រួតពិនិត្យពិន្ទុឥណទានរបស់ពួកគេបានដោយផ្ទាល់ ដើម្បីជាភាពងាយស្រួល សម្រាប់ពួកគេក្នុងការវាស់សក្តានុភាពនៃហានិភ័យឥណទាន និងលទ្ធភាពនៃការមិនបង់ប្រាក់។ មុនពេលដែលមានកម្មវិធីទូរស័ព្ទដៃ CBC មានតែអ្នកឲ្យខ្ចីប្រាក់ប៉ុណ្ណោះ អាចទទួលបានព័ត៌មានអំពីពិន្ទុឥណទានរបស់អ្នកខ្ចី។ ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ CBC សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវនៃព័ត៌មានឥណទានរបស់ពួកគេតាមរយៈសេវាកម្មដោះស្រាយជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះ ក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការ ដែលកំពុងមានភាពពេញនិយម ក្នុងវិស័យហិរញ្ញវត្ថុ ផងដែរ។

អ្នកប្រើប្រាស់ ដែលមានសញ្ជាតិកម្ពុជា អាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដងដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀតនឹងតម្រូវឲ្យមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ កាតវីសា (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬ កាត DCI។ CBC ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល។
អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី(ស៊ីប៊ីស៊ី)
ចាប់តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) បានក្លាយខ្លួនជាអ្នកនាំមុខគេខាងផ្តល់សេវាកម្មផ្នែក ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយវិភាគ និងសេវាកម្មរាយការណ៍ពីឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់ជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ CBC ជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍នៃការសម្រេចចិត្តធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុតាមរយៈការផ្តល់ជូនដំណោះស្រាយជាច្រើនដូចជា៖ របាយការណ៍ឥណទានរបស់អតិថិជន របាយការណ៍ឥណទាននៃពាណិជ្ជកម្ម K-Score របាយការណ៍វិភាគទិន្នន័យ សេវាកម្មត្រួតពិនិត្យផលប័ត្រ សេវាកម្មពិនិត្យផលប័ត្រ និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជនផ្សេងៗទៀត។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
+855 86 999 760
អត្ថបទពាណិជ្ជកម្ម
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


