ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យជម្លៀសពលរដ្ឋ៨០គ្រួសារពីជំនន់ទឹកភ្លៀង
ប្រជាពលរដ្ឋ៣ភូមិមានចំនួន៨០គ្រួសារត្រូវបានអាជ្ញាធរជម្លៀសចេញពីជំនន់ទឹកភ្លៀងមកទីទួលសុវត្ថិភាពទាន់ពេលវេលាហើយមានការដោះស្រាយស្បៀងអាហារប្រចាំថ្ងៃជួយដល់ពួកគាត់ទៀតផង។
សូមបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១៩ មកដល់ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២១ នេះ មានជំនន់ទឹកភ្លៀងបានហក់ឡើងខ្ពស់បំផុតធ្វើឲ្យអាជ្ញាធរសម្រេចចិត្តរួមគ្នាជួយជម្លៀសប្រជាពលរដ្ឋដែរនៅតាមអូរព្រំដែនកម្ពុជាថៃ មកទីទួលសុវត្ថិភាពជាបន្តបន្ទាប់។

ចំពោះពលរដ្ឋរងគ្រោះចំនួន៨០គ្រួសារមកពីភូមិចំនួន៣ ក្នុងនោះរួមមានភូមិក្បាលកោះ២៧គ្រួសារ ភូមិប៉ោយប៉ែត៤៤គ្រួសារ និងភូមិគីឡូម៉ែត្រលេខ ក្នុងសង្កាត់ផ្សារកណ្ដាលចំនួន១៩ គ្រួសារ ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារដូចជាអង្ករ ទឹកត្រីមួយចំនួន ចែកជូនដល់ពលរដ្ឋដែលកំពុងរស់នៅលើទីទួលសុវត្ថិភាពដើម្បីឲ្យពលរដ្ឋរបស់យើងបានស្បៀងអាហារដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្ដោះអាសន្ន និងមានអំណោយផ្សេងមកជូនដល់ពួកគាត់បន្ថែមទៀតនាពេលខាងមុខនេះ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ប្រាប់ពលរដ្ឋថា សូមបងប្អូនរស់នៅលើទីទួលសុវត្ថិភាពមួយរយៈខ្លីសិន តែធ្វើយ៉ាងណាបងប្អូនត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នា និងអនុវត្តឲ្យបានល្អទៅតាមវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣កុំនិង៣ការពារ អោយបានជាប់បំផុត។ លោកបានបន្តទៀតថា បើសិនជាបងប្អូនមានការមិនស្រួលខ្លួន ឬយ៉ាងណានោះ សូមទាក់ទងទៅមន្ទីរពេទ្យឬអាជ្ញាធរដែលនៅក្បែរខ្លួនដើម្បីងាយស្រួលឲ្យគេដោះស្រាយជួយទាន់ពេលវេលា។ ចំពោះស្បៀងអាហារដែលអាជ្ញាធរយកមកនាពេលនេះ លោកក៏បានបញ្ជាក់ដែរថា បងប្អូនយកអង្ករនិងទឹកត្រីដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្ដោះអាសន្នតែប៉ុណ្ណោះ យើងមានអំណោយផ្សេងៗជាច្រើនទៀតតែធ្វើយ៉ាងណាបងប្អូនត្រូវតែចូលរួមថែរក្សាអនាម័យសុខភាពឱ្យបានដិតដល់បំផុតដើម្បីជៀសវាងឲ្យបាននូវមេរោគផ្សេងៗមកចូលក្នុងខ្លួនរបស់យើង៕
អត្ថបទ៖ ពៅរិ







-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


