ព័ត៌មានជាតិ
កម្ពុជាត្រៀម ពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM នៅថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សម្តេចពិជ័យសេនាប្រធាន CAMSOC បានត្រួតពិនិត្យបន្ថែមលើគ្រោងឆ្អឹងនៃព្រះរាជពិធីសុំភ្លើងអាទិទេព គ្រោងនឹងធ្វើពិធីនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះមហាក្សត្រកម្ពុជា ហើយក៏មានពិធីរត់ភ្លើងគប់ចេញពីកម្ពុជាចេញទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ចូលមកកម្ពុជា នៅជុំវិញបឹងទន្លេ សាបឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ដោយបានកំណត់កាលបរិច្ឆេតរួចរាល់ហើយ។ ចំពោះគម្រោងពិធីបើក-បិទស៊ីហ្គេម ២០២៣ ត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំផែនការគោលសំខាន់ៗអស់ហើយៗ ត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទ មានទស្សនីយភាព ការសម្តែង សម្ភារៈ និងគម្រោងថវិកាជាដើម។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេស គឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ដោយ CAMSOC បានកំណត់កាលបរិច្ឆេតរួចហើយថា ប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះត្រូវបានកំណត់ជាគោលការណ៍រួចហើយ។ សម្រាប់កម្មវិធីរត់ភ្លើងគប់នេះត្រូវបានរៀបចំនៅក្នុងកូនសៀវភៅ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ដោយគ្រាន់តែអ្នកជំនាញអនុវត្តតាមគោលការណ៍ដែលបានកំណត់នេះរួចហើយលើកម្មវិធីបើក និងកម្មវិធីបិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព ការរត់ភ្លើងគប់ ដែលមានភាពលម្អិតស៊ីជម្រៅច្បាស់លាស់។ ទាំងអស់នេះគឺជាដំណើរវឌ្ឍនភាពការងាររបស់ CAMSOC ដើម្បីឈានឆ្ពោះទៅធ្វើការលម្អិតរួមបញ្ជូលគ្នានៃផែនការនីមួយៗ ដើម្បីឱ្យមានការទទួលខុសត្រូវខ្ពស់ ជាក់លាក់ប្រកបដោយប្រសិទ្ធភាព។
លោក វ៉ាត់ ចំរើន បានបញ្ជាក់លើកិច្ចពិភាក្សាមួយចំនួនទៀតដែលសម្តេចប្រធានបានណែនាំឱ្យគណៈអចិន្ត្រៃយ៍ CAMSOC ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន ពង្រឹងលើកិច្ចប្រជុំបន្ថែមលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រចាំសប្តាហ៍ ឬអាច២ដងក្នុង១សប្តាហ៍។

លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ហើយថា រៀងរាល់ថ្ងៃចន្ទគឺពិនិត្យទៅលើគណៈកម្មការជំនាញរបស់ខ្លួននីមួយៗ ថាតើមានបញ្ហាប្រឈមអ្វីខ្លះ មានអ្វីដែលត្រូវជំរុញបន្ត និងការដោះស្រាយជាដើម។ រីឯនៅថ្ងៃអង្គារគឺត្រូវលើកិច្ចការធំៗ និងអាចអញ្ជើញចូលរួមពីសម្តេចប្រធាន CAMSOC ដែលត្រូវដោះស្រាយ និងជំរុញបន្តលើកិច្ចការធំៗទូទៅ៕
អត្ថបទ៖ វិសិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


