ព័ត៌មានជាតិ
ចាប់ខ្លួនមេសហជីព៣រូបបញ្ជូនឡើងតុលាការពាក់ព័ន្ធក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង
បុរស៣នាក់ដែលគេស្គាល់សុទ្ធសឹងជាថ្នាក់ដឹកនាំសហជីពឯករាជ្យ ការពារកម្មករ នៃក្រុមហ៊ុនហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនឡើងតុលាការ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ពាក់ពន្ធករណីក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទី១.ឈ្មោះ ពេជ្រ បូរិន អាយុ៥៤ឆ្នាំ មុខរបរ ជាប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរិធី ស៊ីស្ទីម ស្នាក់នៅផ្ទះលេខ២T ផ្លូវលំ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ សៅ មុន្នី អាយុ៥២ ឆ្នាំ មុខរបរ ជាអនុប្រធានសហជីពឯករាជ្យការពារកម្មករ នៃក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទេម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣.ឈ្មោះ ប៉ុន អេងសូ អាយុ៤០ ឆ្នាំ មុខរបរ ជាលេខាធិការសហជីពឯករាជ្យការពារកម្មករ មានអាស័យដ្ឋានស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព នៃក្រុមហ៊ុនមួយនោះបញ្ជូនទៅតុលាការ សមត្ថកិច្ចធ្វើឡើងតាមការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់បុគ្គលម្នាក់ មានមុខរបរជាសន្តិសុខក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរិធី ស៊ីស្ទីម ដូចគ្នា ។
ដើមចមនៃការចាប់ខ្លួនបុរសទាំង៣ នាក់ខាងលើនេះ ផ្តើមចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ពួកគេបានរៀបចំដាក់បញ្ជូលឈ្មោះ សន្តិសុខម្នាក់នោះ រួមទាំងក្លែងស្នាមមេដៃ នឹងហត្ថលេខា ដែលសាម៉ីខ្លួនមិនបានដឹងយកទៅប្រើប្រាស់បង្កើតរចនាសម្ព័នសហជីពមួយឈ្មោះថា (សហជីពឯករាជ្យការពារកម្មករ) ដើម្បីបម្រើផលប្រយោជន៍របស់ពួកគេ ។ ក្រោយមកសហជីនោះតែងតែមានរឿងរកាំរកុះការងារជាមួយក្រុមហ៊ុន ហើយពួកគេបានរៀបចំនូវលិខិតស្នាម ស្នើសុំជួយអន្តរាគមន៍ដាក់ជូននាយកដ្ឋានដោះស្រាយវិវាទការងារ ក្នុងគោលបំណងប្តឹងតតាំងជាមួយក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស៊ីស្ទីម ប៉ុន្តែអ្វីដែលសំខាន់នោះរាល់លិខិតស្នាមរបស់ (សហជីពឯករាជ្យការពារកម្មករ) គឺមានក្លែងស្នាមមេដៃ នឹងហត្ថលេខា ដើមបណ្តឹងនៅក្នុងនោះដែរ ទើបកើតជាការប្តឹងគ្នារហូតចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៣ រូប បញ្ជូនឡើងតុលាការនោះ។
ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្នុងការស៊ើបសួររបស់ស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចយ៉ាងណាទេរហូតដល់រសៀលថ្ងៃនេះ ៕
អត្ថបទ៖ មករា
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


