ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ មិនមានប្រទេសណា អាចបញ្ឈប់ វិបត្តិកូវីដនេះ តែម្នាក់ឯងបាននោះទេ
នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលសកល ស្តីពី ជំងឺកូវីដ-១៩ ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឲ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការឆ្លងរាល ដាលជាសកលនៃជំងឺកូវីដ-១៩ គឺជាវិបត្តិរួម ហេតុនេះប្រទេសកម្ពុជាយល់ស្របនឹងទស្សនៈថា មិនមានប្រទេសណា អាចបញ្ឈប់វិបត្តិនេះ តែម្នាក់ឯងបាននោះទេ។ សម្តេចតេជោ បានបន្តថា យើងត្រូវធ្វើការរួមគ្នា គាំទ្រគ្នាទៅវិញទៅមក ហើយត្រូវចងចាំថា មិនមាននរណាម្នាក់ អាចមានសុវត្ថិភាពនោះទេ ដរាបណាទាំងអស់គ្នា មិនទាន់មានសុវត្ថិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «យើងត្រូវរួមគ្នាធ្វើកិច្ចការនេះ តាមសមត្ថភាព និងលទ្ធភាពរៀងខ្លួន ក្នុងទឹកចិត្តស្មោះសរ, ការទទួលខុសត្រូវខ្ពស់, សប្បុរសធម៌ និងមិនមានបង្កប់ នូវរបៀបវារៈនយោបាយ»។ សម្តេចតេជោ ប្រកាសចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្តេជ្ញាផ្សារភ្ជាប់ខ្លួនជាមួយនឹង “សេចក្តីព្រាងគោលដៅ” ដែលជាលទ្ធ ផលដ៏សំខាន់ នៃកិច្ចប្រជុំកំពូលសកល ស្តីពី ជំងឺកូវីដ-១៩ នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ថានភាពនៃជំងឺកូវីដ-១៩ ឈានមកដល់ត្រីមាសទី៣ នៃឆ្នាំ២០២១នេះ នៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យ ពីរលកនៃការបំប្លែងខ្លួនថ្មីៗ របស់វីរុសកូវីដ-១៩ ដែលមានសភាពកាន់តែកាចសាហាវ និងបន្តរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ទូទៅ។ ជាមួយនឹងសេចក្តីរីករាយចំពោះគំនិតផ្តួចផ្តើម ក្នុងការដាក់ចេញនូវ “សេចក្តីព្រាងគោលដៅ” កម្ពុជាស្នើសុំឲ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយសេចក្តីព្រាងគោលដៅនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម។
លើសពីនេះទៀត ប្រទេសកម្ពុជាយល់ថា ប្រទេសទាំងអស់ត្រូវប្រឹងប្រែង និងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចគោលដៅដ៏ចម្បងនេះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងចៀសវាង ឲ្យបាននូវការយកការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើជារបៀបវារៈនយោបាយ ឬបម្រើរបៀបវារៈនយោបាយរបស់ខ្លួន៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


