ព័ត៌មានជាតិ
កុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅរាជធានីភ្នំពេញ ជាង១១ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១
គិតចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ កាលពីថ្ងៃទី១៧ រហូតដល់ ទី២៣ខែកញ្ញានេះ កុមារនៅក្នុងរាជធានីភ្នំពេញ ចំនួនជាង១១ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១ ក្នុងចំណោមកុមារចំនួន២២០,០០០ នាក់។
ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោក ងី មានហេង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ កញ្ញានេះថា មន្ត្រីសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរសង្កាត់ ខណ្ឌបានសហការផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទទួលបានភាពជោគជ័យ និងមានសុវត្ថិភាព។ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពបានរៀបចំមានសណ្តាប់ធ្នាប់ មានគម្លាតសុវត្ថិភាពត្រឹមត្រូវ រៀបរយល្អ។ លោកបន្តថា គិតចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំដល់ក្រោម១២ឆ្នាំ ពីថ្ងៃទី១៧ ដល់ ទី២៣ ខែកញ្ញានេះ កុមារចំនួន ១១៦,៧៧៦ នាក់ បានទទួលដូសទី១ ក្នុងចំណោមកុមារចំណុច ២២០,០០០នាក់ នៅរាជធានីភ្នំពេញ។




មាតាបិតា ឬអាណាព្យាបាលកុមារ អាចបន្តនាំកុមារមកទទួលវ៉ាក់សាំងដូសទី១ រហូតដល់ថ្ងៃទី ៣ ខែតុលា ២០២១ ឬ អាចពន្យារ ៣-៤ ថ្ងៃបន្ថែមទៀតបើចាំបាច់ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះបំផុត។ លោកសូមឲ្យបងប្អូនរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនជានិច្ច ដោយរាជរដ្ឋាភិបាលមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប (ចាប់ពីអាយុ ៦ឆ្នាំឡើង)៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



