ព័ត៌មានជាតិ
តួលេខអ្នកឆ្លងកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់ ជាង ២ សប្តាហ៍ ក្នុងខែកញ្ញានេះ
ក្រសួងសុខាភិបាល នៅថ្ងៃទី ២៤ ខែកញ្ញានេះ បានប្រកាសរកឃើញ ករណីឆ្លងថ្មី ចំនួន ៨២២ ករណីត្រឹមតែរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈអ្នកស្លាប់ចំនួន ២១ នាក់។

ទិន្ន័យរបស់ក្រសួងសុខាភិបាល នៅខែកញ្ញានេះ បង្ហាញថា ករណីអ្នកឆ្លងបានហក់ឡើងវិញ បន្ទាប់ពីថយចុះមួយរយៈ ចាប់តាំងពីថ្ងៃទី១ ដើមខែកញ្ញា ដល់ថ្ងៃទី ៩ ករណីអ្នកឆ្លងមានចន្លោះពី ៤០០ ដល់ ៥០០ នាក់។
ចាប់ពីថ្ងៃទី ១០ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ២៤ តូលេខអ្នកឆ្លងបានហក់ឡើង ចន្លោះពី ៦០០ ដល់ ៨០០ នាក់ ខណៈអ្នកស្លាប់ក៏កើនឡើង។

របាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី ២៤ ខែកញ្ញានេះបង្ហាញថា រកឃើញអ្នកឆ្លងថ្មីចំនួន ៨២២ ករណី និងស្លាប់ ២១ នាក់។
កម្ពុជាមានករណីឆ្លងសរុប កើនដល់ ១០៧ ៤៤១ នាក់ ជាសះស្បើយ ៩៩ ៦២៨ ករណីស្លាប់ ២ ១៩៧ នាក់៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


