Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គ្រឹះ ចែងក្នុងរដ្ឋធម្មនុញ្ញ

បានផុស

នៅ

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអះអាងថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅនឹងគោលការណ៍គ្រឹះ ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្ម នុញ្ញ។ ការអះអាងនេះ គ្រាដែលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០​២១នេះ គឺជាខួបទី ២៨ឆ្នាំ ដែលប្រទេសកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដោយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះ​បាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ បានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់​អ្នក​សារ​ព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៤ ខែកញ្ញានេះថា ក្នុងរយៈពេល ២៨កន្លងមកនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ទៅនឹងគោលការណ៍គ្រឹះ ពាក់ព័ន្ធនឹងការដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យ ដែល​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសគោលការណ៍ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង​ប៉ារីសឆ្នាំ១៩៩១ ហើយដែលកិច្ចព្រមព្រៀងនេះបានបញ្ចប់ ដោយគោលការណ៍ដឹកនាំប្រទេស តាមបែបប្រជាធិ​ប​តេយ្យទំាងប៉ុន្មាន ត្រូវបានយកមកផ្ទេរក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ គោលការណ៍គ្រឹះទាំងអស់ ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវរាជរដ្ឋាភិ​បា​លកម្ពុជា បានប្រកាន់ខ្ជាប់ បានការពារ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដែលគោលការណ៍គ្រឹះទាំងអស់នោះ រួមមាន៖ ទី១. គោលការណ៍ ទាក់ទងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី២. គោលការណ៍ប្រជាធិបតេយ្យ សេរីព​ហុ​បក្ស ទី៣. គោលការណ៍នីតិរដ្ឋ និងទី៤. គោលការណ៍សិទ្ធិសេរីភាព។

លោក ជិន ម៉ាលីន បានលើកឡើងបន្តថា ចំពោះគោលការណ៍ដឹកនាំប្រទេស តាមនូវប្រកាន់ខ្ជាប់ នូវរបបរាជា​និ​យ​ម​​​អាស្រ័យរដ្ឋធម្មនុញ្ញ គឺយើងមានព្រះករុណា ព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ព្រះអង្គ ទ្រង់គ្រងរាជ តែមិនកាន់​អំណា​ច​។ គោលការណ៍នេះ គឺរាជរដ្ឋាភិបាលកម្ពុជា លើកតម្កើង និងការពារអង្គព្រះមហាក្សត្រ ការពារព្រះបរមរាជវាំង ការពាររាជបល្ល័ង ហើយថែមទាំងរៀបចំច្បាប់​ ដើម្បីការពារព្រះកិត្តិនាម និងកិត្តិស័ព្ទរបស់ព្រះមហាក្សត្រថែមទៀត តាមរយៈការផ្ដន្ទាទោស ចំពោះជនណាដែលប្រមាថ ដល់អង្គព្រះមហាក្ស​ត្រ ដែលមានក្នុងក្រមព្រហ្មទណ្ឌ គឺបទ ប្រមាថអង្គព្រះមហាក្សត្រ។

លោកបានឲ្យដឹងបន្តថា ចំពោះគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សវិញ គឺក្រោយពីឆ្នាំ១៩៩៣មក ប្រទេស​កម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯង ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ និងការបោះឆ្នោតថ្នាក់ជាតិ​ ដោយ​មិនមានការពន្យាពេល ឬខកខានម្ដងណានោះទេ ហើយនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានការរៀបចំការ​បោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងនៅឆ្នាំ២០២៣ នឹងមានការរៀបចំការបោះឆ្នោត ជ្រើសតាំង​តំណាង​រាស្រ្ដបន្តទៀត ទោះបីជាប្រទេសកម្ពុជា កំពុងជួបបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ ការបោះឆ្នោត​នាពេលកន្លងមក មានការចូលរួមពីគណបក្សនយោបាយយ៉ាងច្រើន ហើយប្រជាពលរដ្ឋ ក៏បានអញ្ជើញទៅ​បោះឆ្នោ​តយ៉ាងច្រើនផងដែរ។ លើសពីនេះទៀត នៅប្រទេសកម្ពុជា ក៏មានការការពារនូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សផងដែរ ដោយគណបក្ស ឬអ្នកនយោបាយ​មួយ​ចំនួន ដែលធ្វើសកម្មភាពល្មើសច្បាប់ ត្រូវប្រឈមមុខចំពោះច្បាប់ ដូចជាការរំលាយគណបក្សមួយចំនួន ដែ​​​ល​បំពានច្បាប់ ស្ដីពី ការបោះឆ្នោត និងច្បាប់ ស្ដីពី គណបក្សនយោបាយជាដើម។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានឲ្យដឹងបន្តទៀតថា ចំពោះគោលការណ៍នីតិរដ្ឋ គឺរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ​ជាច្បាប់ និងបទដ្ឋានគតិយុត្តជាច្រើន ហើយក៏ធ្វើវិសោធនកម្ម នូវក្របខណ្ឌច្បាប់មួយចំនួនដែរ ដើម្បីឲ្យស្របទៅ​តាមបរិបទសង្គម។ ជាក់ស្ដែង ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាល​កម្ពុជា ក៏បានរៀបចំបញ្ញត្តិច្បាប់មួយចំនួន ដើម្បីទប់ស្កាត់ការរាតត្បាត និងការពារសុខភាព អាយុជីវិតរបស់ប្រជា​ពល​រដ្ឋ។ កន្លងមក ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែផ្សព្វផ្សាយ អប់រំច្បាប់នានា ជូនប្រជាពលរដ្ឋឲ្យ​បានយល់ និងចូលរួមអនុវត្តទាំងអស់ ហើយមានការផ្សព្វផ្សាយដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីឲ្យពួកគាត់យល់ និងអនុវត្តឲ្យបានត្រឹមត្រូវផងដែរ។

ចំពោះគោលការណ៍សិទ្ធិសេរីភាព ត្រូវបានលោក ជិន ម៉ាលីន គឺរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវការការពារ និងការលើកស្ទួយ នូវសិទ្ធិ​សេរី​ភាពរបស់ប្រជាពលរដ្ឋ ជាហូហែរនាពេលកន្លង។ ក៏ប៉ុន្តែ បានជួបបញ្ហាចម្រូងចម្រាស់​មួយចំនួន ដោយសារតែមានក្រុមមាននិន្នាការប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច គឺតែងតែឆ្លៀត​ឱកាសធ្វើសកម្មភាពនយោបាយ ក្នុងចេតនាបង្កភាពចលាចលនៅក្នុងសង្គម និងក្នុងចេតនាបំផ្លាញនូវសមិទ្ធិផល មុខមាត់ កេរ្ដិ៍ឈ្មោះ របស់រាជរដ្ឋាភិបាល ក្រោមលេស និងរូបភាព នៃការអនុវត្តសិទ្ធិសេរីភាព ហើយព្យាយាម​យករដ្ឋធម្មនុញ្ញ បកស្រាយដើម្បីការពារអំពើ និងទង្វើល្មើសច្បាប់របស់ខ្លួន។

ត្រង់ចំណុចនេះលោក ជិន ម៉ាលីន បានលើកឡើងទៀតថា «ប៉ុន្តែយើងឃើញថា ទោះបីក្រុមនេះ ព្យាយាមបំភ្លើស​បំភ្លៃយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពនេះ ក៏មិនអាចការពារបានដែរ នូវអំពើល្មើសច្បាប់​របស់​គេ ពីព្រោះថា រដ្ឋធម្មនុញ្ញការពារ នូវការអនុវត្តសិទ្ធិណា ដែលអនុវត្តតាមផ្លូវច្បាប់តែប៉ុណ្ណោះ ហើយចំពោះការ​ប្រ​ព្រឹត្ដ​ល្មើសទៅនឹងច្បាប់ ការអនុវត្តច្បាប់ក្នុងការផ្ដន្ទាទោស អ្នកដែលប្រព្រឹត្តទាំងអស់នោះ គឺរដ្ឋធម្មនុញ្ញមិន​ការ​ពារទេ ព្រោះវាមិនមែនជាការអនុវត្តសិទ្ធិសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ»៕  

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម