Connect with us

ព័ត៌មានជាតិ

ម្ចាស់សាលាឯកជន នឹងបើកថ្នាក់មហាវិទ្យាល័យសន្សឹមៗ ដោយសារខ្លាចកូវីដ

បានផុស

នៅ

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បើកដំណើរការឡើងវិញក៏ដោយ ក៏សាលាឯកជន នៅមិនទាន់ហ៊ានបើកឡើងទ្រង់ទ្រាយធំនៅឡើយទេ ដោ​យសារព្រួយបារម្ភ ពីការរាតត្បាតជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ តាម​រយៈសារជាសំឡេង​ ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​កូវីដ-១៩នៅកម្ពុជា សម្តេចបានអនុញ្ញាតឲ្យ បើកដំណើរការសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ។

លោកបណ្ឌិត  ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះថា យើងមានការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ឱកាស ដល់វិស័យឯកជនបើកដំណើរការឡើងវិញ ក្នុងបរិបទកូវីដ-១៩នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «ប៉ុន្តែទន្ទឹមនឹងនេះ យើងទុកឧបករណ៍សម្ភារៈចោល ៨ខែមកហើយ ដោយសារជំងឺកូវីដ។ យើងយកចំណែកណាមួយ នៃបរិវេណសាលា សម្រាប់រៀនតាមអនឡាញ។ និស្សិតក៏មិនដឹងទៅណា ការចូលរៀនតាមអនឡាញ មានត្រឹម៥០ភាគរយ។ បុគ្គលិក និងគ្រូកន្លងមក ភាគច្រើន បានកាត់បន្ថយប្រាក់ខែប្រាក់ម៉ោង។ អីចឹងខ្លះក៏ឈប់ទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតដើររកកន្លែងណា មានសុវត្តិភាពប្រាក់ខែបានច្រើនជាង។ ដល់ឭសូរសាររបស់សម្តេចតេជោថា បើកសាលាឡើ។ យើងក៏មិនដឹងថាម៉េចដែរ មានតែរង់ចាំសេចក្តីសម្រេច នឹងការពន្យល់លម្អិត និងការណែនាំរបស់ក្រសួងអប់រំ»។

លោកបានបន្តទៀតថា «ប្រសិនក្រសួងអប់រំ អនុញ្ញាតឲ្យបើក ហើយក៏មិនអាចបើកដូចមុនដែរ យើងអត់ហ៊ាន។ ព្រោះបើក្រឡេកមើល ដាក់បិណ្ឌប៉ុន្មានថ្ងៃនឹង ឆ្លងកូវីដកើនឡើងដល់៨០០ប្លាយនឹងយើងព្រួយបារម្ភមុនបាត់ទៅហើយ អីចឹងយើងប្រុងប្រយ័ត្ន រឿងវិបត្តិហិរញ្ញាវត្ថុ របស់សាលាជារឿងមួយហើយ ប៉ុន្តែបើយើងខ្លាចបើកទៅលឿនពេក បើកទៅយើងភ្លេចការប្រុងប្រយ័ត្ន ភ្លេចរឿងកូវីដនឹងជួបរឿងធំទៀត»។

លោក ហេង វ៉ាន់ដា ដែលជានាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានបញ្ជាក់ថា «ចំពោះខ្ញុំវិញបើក្រសួងអនុញ្ញាត ឲ្យដំណើរការសាលាឡើងវិញ ខ្ញុំនឹងបើកជាសន្សឹមៗទេ ព្រោះខ្ញុំនៅតែមានការភ័យព្រួយរឿងកូវីដតែម្តង»។

យោងតាមរបាយការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ១២៨។ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ មានចំនួន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន ៨០ នៅតាមរាជធានីខេត្តចំនួន ២០នៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម