ព័ត៌មានជាតិ
របងថ្មដេប៉ូបូមខ្សាច់រលំសង្កត់ផ្ទះប្រជាពលរដ្ឋ នៅព្រែកព្នៅ មិនទាន់មានសំណង
ដេប៉ូបូមខ្សាច់មួយកន្លែង ដែលមានរបងថ្មចំនួន៧ផ្ទាំងបានបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋតាមបណ្ដោយផ្លូវជាតិលេខ៥ កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២១នោះ មកដល់ថ្ងៃទី២៧ ខែកញ្ញានេះមិនទាន់មានសំណងនៅឡើយទេ ដោយសារតែភាគីខាងក្រុមហ៊ុន និងប្រជាពលរដ្ឋចរចាមិនទាន់ត្រូវគ្នា។ ចំណុចកើតហេតុស្ថិតនៅ ចំណុចអតីតការ៉ាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ពេជ្រ ស៊ីនួន ចៅសង្កាត់ព្រែកព្នៅ បានប្រាប់ “កម្ពុជាថ្មី” តាមទួរស័ព្ទថា ផ្ទះដែលខូចខាតទាំងអស់ មានចំនួន៨ខ្នងផ្ទះ ស្មើនឹង៩គ្រួសារ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ ៤គុណនឹង៧ម៉ែត្រ ត្រូវរងការខូចខាតស្ទើរតែស្រុង និងសម្ភារៈមួយចំនួនធំទៀតនៅក្នុងផ្ទះក៏ត្រូវរងការខូចខាតផងដែរ។ មកដល់ពេលនេះ ពលរដ្ឋទាំងនោះមិនទាន់មានសំណងនៅឡើយទេ ដោយខាងប្រជាពលរដ្ឋទាមទារសំណងខ្ពស់ពេក។
លោកបន្តថា លើកទី១សាលាសង្កាត់បានហៅខាងភាគីក្រុមហ៊ុន និងភាគីខាងប្រជាពលរដ្ឋមកដោះស្រាយជាមួយគ្នាម្តងហើយ តែមិនទាន់ត្រូវគ្នានោះទេ ដោយសារតែប្រជាពលរដ្ឋទារសំណងច្រើនពេករហូតដល់ ៥,០០០ដុល្លាក្នុង១ខ្នងផ្ទះ ចំណែកខាងក្រុមហ៊ុនហ៊ានឱ្យត្រឹម ២,០០០ដុល្លាប៉ុណ្ណោះ។ ទើបខាងភាគីក្រុមហ៊ុនដកឃ្លា យកទៅពិចាណាសិន យ៉ាងណានឹងជួបគ្នាពេលក្រោយបន្តទៀត។

លោកចៅសង្កាត់បញ្ជាក់ថា បន្ទាប់ពីចរចាមិនត្រូវគ្នា មន្ត្រីសង្កាត់បានទៅជួបសម្របសម្រួលជាមួយខាងភាគីប្រជាពលរដ្ឋ ជាលទ្ធផលប្រជាពលរដ្ឋបានទារសំណងចុះមកត្រឹម ៣,០០០ដុល្លា ហើយក្រុមការងារសង្កាត់បានទាក់ទងទៅខាងក្រុមហ៊ុនហើយ តែក្រុមហ៊ុនមិនទាន់ឆ្លើយតបមកវិញនោះទេ។
ទាក់ទងនឹងករណីនេះ ក្រុមការងារមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបូមខ្សាច់បានទេ៕
អត្ថបទ៖ ឧត្តរ៉ា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


