Connect with us

ព័ត៌មានជាតិ

ពេទ្យសត្វចុះទៅយកសំណាកសត្វមាន់ នៅផ្សារបន្លែច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់អាជីវករ

បានផុស

នៅ

បុគ្គលិកពេទ្យសត្វនៃអគ្គនាយកដ្ឋានបសុសត្វ បានចុះទៅយកសំណាកសត្វមាន់ ដែលដាក់លក់​ក្នុងផ្សារបន្លែច្បារអំពៅ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ប្រសាសន៍​លោក សាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុ​ជាថ្មី នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែកញ្ញា​នេះ ​បុគ្គលិក​ពេទ្យសត្វ​ចំនួន​ពីរ​នាក់ ​បាន​ចុះមក​យក​សំណាក​សត្វ​មាន់​ដែល​ដាក់ល ក់​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ លោក​ប្រធាន​ផ្សារ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៣០​ថ្ងៃ ​គឺ​បុគ្គលិក​ពេទ្យសត្វ​ បាន​ចុះមក​សំណាក​សត្វ​មាន់ ​ដែល​បងប្អូន​អាជីវករ​ដា​ក់លក់​ក្នុង​ផ្សារ​ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​ក្រែង​កើត​ជំងឺផ្តាសាយបក្សី​។​

ប៉ុន្តែ​ក្នុង​អំឡុង ​ឆ្នាំ​២០២០​រហូត​មក​ឆ្នាំ​២០២១​នេះ​ គឺ​ពុំមាន​ជំងឺផ្តាសាយបក្សី​កើត​ទៅលើ​សត្វ​មាន់​ក្នុងស្រុក​យើង​ឡើយ ហើយ​បើសិនជា​សិន​ជា​រក​ឃើញ​ គឺ​ពេទ្យសត្វ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់​នឹង​អាច​រឹបអូស​យក​ទៅ​កម្ទេច​ចោល​ ព្រោះ​ងាយ​ឆ្លង​ជំងឺ​ទៅ​មនុស្ស​ ដែល​ទិញ​យក​ទៅធ្វើ​ម្តង​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម