ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ សង្គមដែលគុណធម៌ និងសីលធម៌ធ្លាក់ចុះ នឹងទទួលរងវិបត្តិមហន្តរាយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ នៅក្នុងសារលិខិតឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលាថា នៅក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរង នូវវិបត្តិនិងមហន្តរាយ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានចាត់ទុកទិវានេះថា បានរំឭកគុណដល់មនុស្សវ័យចាស់កម្ពុជា និងសកលលោក ហើយលើកកម្ពស់មនសិការទទួលខុសត្រូវ ក្នុងការចូលរួមកសាងសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់ កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។
សារលិខិតរបស់សម្តេចតេជោ បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់ អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។
ដោយឡែកក្នុងឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជាពុំបានរៀបចំកម្មវិធីជួបជុំគ្នា ដើម្បីប្រារព្ធទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលាឱ្យបានអធិកអធមទេ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ដែលនៅបន្តរីករាល ដាលយ៉ាងស្រួចស្រាល់ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យមានការចូលរួមសហការទាំងអស់គ្នាក្នុងការ ទប់ស្កាត់តាមវិធានការរបស់អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោបន្តថា ក្នុងឱកាសអបអរសាទរទិវាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ សម្តេចមានកិត្តិយសសូមសម្តែងនូវមនោសញ្ចេតនា រីករាយ ថ្លែងនូវសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីឆន្ទៈនិងបុព្វហេតុក្នុងការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់ មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ ឱ្យចូលរួមកាន់តែសកម្មដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត មើលឃើញពីតម្លៃ ឥតគណនារបស់មនុស្សវ័យចាស់។
ជារួមប្រវត្តិសាស្ត្រ និងបទពិសោធន៍នៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍន៍ផ្នែកអប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។
ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរង នូវវិបត្តិនិងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូណ៌បែប និង សមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
មរតកទាំងអស់នេះកើតចេញពីស្នាដៃ គុណូបការៈ និងការ អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរសនិងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជនបព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។
សម្តេចតេជោ បន្តទៀតថា ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់ គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ ដែលបង្កើតបានជាវប្បធម៌និងជាប្រពៃណីដ៏ល្អ សម្រាប់ មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង៕
អត្ថបទៈ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន