ព័ត៌មានជាតិ
អ្នករត់ឡានតាក់ស៊ី និយាយថា ភ្ជុំបិណ្ឌឆ្នាំនេះ មិនឡើងថ្លៃឈ្នួលដឹកអ្នកដំណើរនោះទេ
អ្នករត់តាក់ស៊ី នៅតាមបណ្តោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង បាននិយាយថា ពួកគេមិនមានគម្រោងឡើងថ្លៃ ក្នុងការដឹកជញ្ជូនភ្ញៀវក្នុងស្រុក ចេញពីភ្នំពេញទៅលេងស្រុកកំណើត នាថ្ងៃឈប់សម្រាក ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនោះទេ។
លោក ប៊ុន ហេង អ្នករត់តាក់ស៊ី ពីភ្នំពេញទៅខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា ចំពោះរូបលោកផ្ទាល់ គឺពុំមានគម្រោងឡើងថ្លៃឈ្នួល ដឹកអ្នកដំណើទៅលេងស្រុក នាថ្ងៃឈប់សម្រាកខាងមុខនេះឡើយ គឺធ្វើយ៉ាងណាឲ្យតែមានម៉ូយដឹក គ្រាន់បើជាងអត់។
លោក ហេង បញ្ជាក់ទៀតថា តម្លៃដឹកពីភ្នំពេញ ទៅខេត្តស្វាយរៀង គឺម្នាក់ថ្លៃ ២០០០០រៀល ចំពោះរថយន្តតូចហើយរថយន្ត ១៥កៅអីថ្លៃ ១៥០០០រៀល។
ទាក់ទង និងការធ្វើដំណើចេញទៅស្រុកកំណើត របស់ប្រជាពលរដ្ឋនេះដែរ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ ចរាចរណ៍ បានឲ្យដឹងថា រាល់ថ្ងៃបុណ្យជាតិ ពិសេសគឺថ្ងៃឈប់សម្រាក គឺភាគច្រើនបងប្អូនកម្មករ ច្រើននាំគ្នាជិះម៉ូតូឌុបគ្នា ទៅស្រុកកំណើត។ ចំពោះរថយន្តតាក់ស៊ី គឺច្រើនតែមនុស្សចាស់ៗ និងក្មេងតូចៗជិះប៉ុណ្ណោះ ហើយរថយន្តតាក់ស៊ី ចេញពីច្បារអំពៅទៅតាមបណ្តាខេត្តវិញ គឺមកដល់ពេលនេះ មានប្រមាណជាង ១០គ្រឿងប៉ុណ្ណោះ។ ក្រៅពីនេះពួកគេ ប្រកបមុខរបរផ្សេងៗ អស់ហើយ ព្រោះតែមុខរបររត់តាក់ស៊ី មិនសូវមានភ្ញៀវ។
លោកអធិការរង បានបន្តថា អ្នកដំណើរដែលចេញទៅស្រុកកំណើត គឺច្រើនចេញនៅថ្ងៃកៀកបុណ្យភ្ជុំធំឯណោះ។ចំពោះសណ្តាប់ធ្នាប់របៀបរៀបរយវិញ គឺបងប្អូនអ្នកដំណើរ បានគោរពតាមការណែនាំ របស់សមត្ថកិច្ចល្អណាស់៕
អត្ថបទ៖ នរា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


