Connect with us

ព័ត៌មានជាតិ

មេធាវីស្ម័គ្រចិត្ត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការពារក្ដីជូនជនជាប់ចោទជាអនីតិជន ទទួលបានជោគជ័យ

បានផុស

នៅ

ក្រុមមេធាវីស្ម័គ្រចិត្ត នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះធ្វើការស៊ើបអង្កេតស្វែងរកការពិត និងបានស្ម័គ្រចិត្តការពារក្តី ជូនជនជាប់ចោទដែលជាអនីតិជន រងបទចោទថា បានប្រព្រឹត្តបទល្មើសឆក់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ និងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ជាលទ្ធផល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជាសាធារណៈជំនុំជម្រះ លើជនជាប់ចោទជាអនីតិជនរូបនេះ និងបានប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចឲ្យរួចផុតបទចោទ ពីបទលួចមានស្ថានទម្ងន់ ដោយតុលាការរកឃើញថា ជនជាប់ចោទមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តការសម្របសម្រួល ជាមួយស្ថាប័នតុលាការ និងពន្ធនាគារក្នុងការដោះលែងជនជាប់ចោទនេះ ក្រោយពេលបំពេញកិច្ចនីតិវិធី បានចប់សព្វគ្រប់ និងបញ្ជូនអនីតិជនខាងលើនេះ ឲ្យទៅក្រុមគ្រួសារ ដើម្បីបានទទួលការបីបាច់ថែរក្សា និងការអប់រំរៀនសូត្របន្ត។

ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណដល់ស្ថាប័នតុលាការ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់យុត្តិធម៌ តាមផ្លូវច្បាប់ជូនដល់ជនជាប់ចោទ និងជាពិសេសមេធាវីស្ម័គ្រចិត្ត និងក្រុមការងារនៃគណៈកម្មាធិ ការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោកមេធាវី ខៀវ តុលា និងមេធាវីចំនួន ២រូបទៀត គឺលោកមេធាវី សាន វឌ្ឍនា និងលោកមេធាវី សុក ជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស៊ើបអង្កេតស្វែងរកការពិត និងការពារក្តី ក្នុងសំណុំរឿងនេះយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ទោះបីជាស្ថិត ក្នុងស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ យ៉ាងណាក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម