ព័ត៌មានជាតិ
ឃុំខ្លួនមេល្បែងទឹកភ្លៀងម្នាក់ ចេញសែកស្អុយ៣ម៉ឺនដុល្លារ
ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់ចំនួន៣ម៉ឺនដុល្លារ ។

ជនត្រូវចោទដែលតុលាការសម្រេចឃុំខ្លួនមានឈ្មោះ សុខ តូម៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៣៧E3 ផ្លូវលេខ១៣៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា ។
យោងតាមដីកាសម្រេចឃុំខ្លួនរបស់លោកចៅក្រម ពេជ្រ វិជ្ជាធរ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចដាក់ឈ្មោះ សុខ តូម៉ា អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភ្នំពេញកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។ ដូច្នេះតុលាការសម្រេចឃុំខ្លួនឈ្មោះ សុខ តូម៉ា ដាក់ពន្ធនាគារប៉េហ្ស៊ី ជាបណ្ដោះអាសន្ន ៕
អត្ថបទ៖ មករា

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


