ព័ត៌មានជាតិ
កកស្ទះចរាចរណ៍នៅច្រកអន្តរជាតិដូង ដោយសារទឹកជំនន់មកពីប្រទេសថៃ
ច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដារ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កំពុងប្រឈមនឹងទឹកជំនន់ ដែលរថយន្តតូច ធំ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។

ការផ្អាកនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ បន្ទាប់ពីទឹកជំនន់បាននិងកំពុងជោរជន់ពីអូរព្រំដែនថៃយ៉ាងគំហុក និងហូរលើស្ពានព្រំដែនយ៉ាងខ្លាំងផងដែរ។ ដោយឡែកអ្នកថ្មើរជើង អាចធ្វើដំណើរបានតាមស្ពានតូចមួយទៀតដែលនៅខ្ពស់ផុតពីទឹក។

បើតាមប្រភពមួយចំនួនបាននិយាយថា ប៉ុន្មានថ្ងៃនេះ នៅក្នុងទឹកដីថៃ ដូចជាខេត្តស្រះកែវ ខេត្តច័ន្ទបុរី ជាដើម ដែលជាខេត្តជាប់ព្រំប្រទល់នឹងខេត្តបាត់ដំបង និងស្ថិតជាប់អូរព្រំដែន គឺមានភ្លៀងធ្លាក់ឥតឈប់ឈរ ទើបធ្វើឲ្យមានទឹកជំនន់តាមអូរព្រំដែនបែបនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើពេលណាទើបទឹកស្រកវិញជាធម្មតានោះឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


