ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ទ្វារត្រូវបានបិទរៀងរហូត សម្រាប់អ្នកមានសញ្ជាតិពីរ ហើយស្វែងរកតំណែងកំពូលៗ របស់ជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយស្វែងរកតំណែងកំពូលៗ របស់ជាតិ ជាពិសេសតំណែងជានាយករដ្ឋមន្ត្រីតែម្ដង។
ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មូលហេតុ ដែលមានការរៀបចំធ្វើ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និង មាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានលឿនយ៉ាងដូច្នេះ ក៏ព្រោះតែក្រុមការងាររាជរដ្ឋាភិបាល បានខិតខំបំពេញការងារទាំងថ្ងៃ ទាំងយប់។ ម្យ៉ាងទៀត ក៏ដើម្បីបញ្ជាក់ឲ្យបានកាន់ តែលឿនថា សម្ដេចតេជោពិតជាមានសញ្ជាតិខ្មែរតែមួយ មិនដូចការចោទប្រកាន់ដោយបំផ្លើស របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «ខ្ញុំបង្ហោះក្នុងហ្វេសប៊ុកតើ! លេងកុំខឹង ខឹងកុំលេង ព្រោះទ្វារបានបិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងយកតំណែង គេហៅថា ស្វះស្វែងរកតំណែងកំពូលទាំង ៣ ជាពិសេសគឺតំណែងនាយករដ្ឋមន្ត្រី ត្រូវបានបិទជាស្ថាពរ ព្រោះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ ព្រឹប»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យើងត្រូវធ្វើឲ្យបានលឿន ដើម្បីឲ្យមានភាពច្បាស់លាស់ ថាតើនរណាមានសញ្ជាតិមួយ និងនរណាមានសញ្ជាតិពីរ? ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «បញ្ហា វាមានបញ្ហាចំពោះមុខ តែវាមានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ