ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ចាប់ពីថ្ងៃទី១១ខែតុលានេះ
ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងមេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការប្រគល់ភារកិច្ចជូនក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន ០៦ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀតទទួលបន្ទុកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬគ្រប់ដូស (គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩) តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជួនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និង កាលបរិច្ឆេទដែលបានកំណត់ ចាប់ពីថ្ងៃទី១១តុលានេះតទៅ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ស្របតាមគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងផ្អែក តាមផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹង មេរោគកូវីដ-១៩ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយ ទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុង ការប្រគល់ភារកិច្ចជូនក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំង ដូសជំរុញ ឬដួសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចំនួន ០៦ និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងទៀតទទួលបន្ទុកចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំនួន ០៨ ផ្សេងទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬគ្រប់ដូស (គ្រប់ប្រភេទវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩) តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជួនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និង កាលបរិច្ឆេទដែលបានកំណត់។

ចាប់ដំណើរការចាក់វ៉ាក់សាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន ១១ខណ្ឌ (សម្រាប់ប្រជាពលរដ្ឋ ដែលទទួលវ៉ាក់សាំងវមានគម្លាតរយៈពេល ០៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២)៖ដោយក្រុមគ្រូពេទ្យយោធានៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិនឹងចាប់ផ្តើមនៅវេលាម៉ោង ១៤.០០នាទី រសៀល រួមមាន៖ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ (ចំពោះប្រជាពលរដ្ឋដែលធ្លាប់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពី ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទត្រូវទៅទទួលវ៉ាក់សាំងនៅទីតាំងដែលក្រុមគ្រូពេទ្យយោធាបានរៀបចំសម្រាប់ដូសជំរុញ) ។
ចំពោះប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយ៖ (១) ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និង(២) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ព្រមទាំង ត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសជំរុញ ពោលគឺធានានូវគម្លាតរយៈពេល ០៤(បួន) ខ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរចៀសវាងការឈរប្រជ្រៀតគ្នា ហើយសូមចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជាពិសស ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលវ៉ាក់សាំងដូសជំរុញ ដោយឥតគិតថ្លៃ ឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្តល់កិច្ចសហការខ្ពស់៕
អត្ថបទ៖ ស្រីរ័ត្ន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


