ព័ត៌មានជាតិ
កុមារនៅភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា
កុមារ ដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដែលបានបញ្ចប់ការចាក់ដូសទី១ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី រសៀល នៅទីតាំងចំនួន ៤២ទីតាំង។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៨ តុលានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះ មានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដោយទទួលបានការប្រគល់ភារកិច្ច ពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ហើយបាន បញ្ចប់ការចាក់ដូសទី១ នៅថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ។ សម្រាប់ដូសទី២ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទី រសៀល នៅទីតាំងចំនួន ៤២ទីតាំង ដែលបានកំណត់នៅក្នុងឧបសម្ពន្ធនៃសេចក្ដីជូនដំណឹងលេខ: ០៧៧ សជណ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។


ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថាកុមារភាគច្រើនបានមកទទួលវ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ប៉ុន្តែក៏នៅមានមួយចំនួនខកខានមិនទាន់បានអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឡើយដោយ មូលហេតុផ្សេងៗ រួមមាន ជាប់អនុវត្តវិធានចត្តាឡីស័ក, មានបញ្ហាសុខភាព, មានធុរៈចាំបាច់ ឬទើបគ្រប់អាយុទទួល វ៉ាក់សាំង។ ក្នុងន័យនេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេច បន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារដែលខកខានមិនបានមកទទួលវ៉ាក់សាំងដោយមូលហេតុខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៨ទីតាំង រៀងរាល់ម៉ោង ០៨.០០នាទីព្រឹក ដល់ម៉ោង ១៧.០០ នាទីរសៀល។

ថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវ ចំពោះមាតាបិតា អាណាព្យាបាលដែល ត្រូវនាំបុត្រធីតាឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សា គម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួនក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១- ឱ្យបានឆាប់នាពេលខាងមុខនេះ។


អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះឱ្យមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



