Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន​២៤៥នាក់ គិតត្រឹមថ្ងៃទី១១ ខែតុលានេះ​

បានផុស

នៅ

បើតាម​ការអះអាង​រប​ស់លោក ​អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធានអនុក​ម្មកាបូជា​សព​អ្នកស្លាប់ដោយជំងឺកូ​វីដ.១៩ បាន​ប្រាប់ឲ្យ​ដឹងថា ក្នុង​ខេត្តបន្ទាយមានជ័យ​ តាំងពីចាប់ផ្តើម​កើត​ជំងឺ​កូ​វីដ​.១៩ រហូតមកដល់ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២១​នេះ មាន​អ្នកស្លាប់​ដោយសារជំងឺនេះ​មាន​ចំនួន ២៤៥​នាក់ ក្នុងនោះ​ មាន​ស្រី១៣៥​នាក់​ ហើយ​ក្នុងនោះ​មានជនជាតិ​ថៃ៣​នាក់ ស្រី​២​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ៣​នាក់ ស្រី​១​នាក់ ។​

លោក​ អោម ​ចន្ថា​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្នុងនោះ​មានមណ្ឌល​ច​ត្តា​ឡី​ស័ក​មាន​ចំនួន២២​កន្លែង សម្រាប់​ព្យា​បាលអ្នក​កើត​ជំងឺ-១៩ ក្នុង​ព្រឹត្តិការណ៍២០​កុម្ភះ និង​ពលករ​ដែល​បាន​វិល​មកពី​ស្រុកថៃ​វិញ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​ទាំងអស់នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អោម ចន្ថា​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្នុង​ខេត្តបន្ទាយមានជ័យ​ មាន​មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺកូ​វីដ​.១៩ ធំមាន​៣​កន្លែង ទី១ មានទីតាំងក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិកតា ក្នុងនោះផ្ទៃអគារ១,២ ហិកតា ដែល អាចដាក់អ្នកជំងឺបានចំនួន៣.០០០នាក់ និងទី២នៅគម្រោងផ្សារអ៊ឹងវណ្ណម៉ៅ ចម្ការតាដោក នៅភូមិចម្ការ តាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជំងឺបានចំនួន ៣.០០០នាក់ដែរ និង​៣​កំពុងតែ​ធ្វើ​ជិត​រួចហើយ មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ដាក់​បងប្អូន​ព​លករ ៣.០០០​នាក់ នៅ​ទីតាំង​ភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

រដ្ឋបាលខេត្ត​បាន​ឲ្យ​ដឹងថា​ មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​កើត​ជំងឺកូ​វីដ​.១៩ ធំ​ទាំង​៣​កន្លែងនេះ​នៅពេល​ខាងមុខនឹង​ប្រមូល​អ្នក​កើត​ជំងឺ​កូ​វីដ-១៩ ទាំងអស់​ដាក់​ក្នុង​មណ្ឌល​ទាំង​៣​នេះ​សម្រាប់​មើលថែទាំ​ស្រួល ពិសេស យក​សាលា​ប្រគល់​ទៅ​ឲ្យ​ប្រធាន​មន្ទីរ​អប់​វិញ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​នៅពេល​ខាងមុខ​ពិសេស​ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី​។​

លោក​ អោម ចន្ថា​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ .១៩ ចា​ប់ពី​ថ្ងៃផ្ទុះឆ្លងរហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ.១៩​មាន​ចំនួន​២៤៥​នាក់​ ហើយ​អ្នកស្លាប់​ទាំងអស់​ត្រូវបាន​លោក​អាចារ្យ​ខេត្ត​ធ្វើ​ការបូជា​រួចរាល់​អស់ហើយ ​សព្វថ្ងៃ​នេះ សព​អ្នក​កើត​ជំងឺ​កូ​វីដ​.១៩ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​បានអនុញ្ញាត​ឲ្យ​រៀបចំ​បូជាសព​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​នៃ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ និង​ការកំណត់​របស់​រដ្ឋយកទៅ​បូជា​ដោយ​ធ្វើការ​តម្កល់​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ​ក្នុងនោះ​ក៏បាន​និមន្ត​លោកសង្ឃ​ធ្វើការសូត្រមន្ត បង្សុកូល​ឲ្យ​ផងដែរ នៅ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២០ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៦ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៧ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៩ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម