ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ បង្ហាញភាពខ្លាំង ៦ចំណុច របស់អាជ្ញាធរមីន
នៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការវិភាគចំណុចខ្លាំង ចំណុចត្រូវបំពេញបន្ថែម និងរៀបចំផែនការស្វែងរកការគាំទ្រថវិកាជំនួយនានា លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកបង្ហាញភាពខ្លាំងចំនួន៦ចំណុចរបស់អាជ្ញាធរមីនកម្ពុជា។ សិក្ខាសាលនេះរៀបចំឡើងក្រោមកិច្ចសហការរវាង អាជ្ញាធរមីន និងអង្គការ NPA ប្រចាំនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅខេត្តកែប ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជម្រាបដល់ អង្គសិក្ខាសាលា អំពី តួនាទី ភារកិច្ច និងអាណត្តិការងារ របស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាស្ថាប័ននិយតករ ក្នុងការដឹកនាំគ្រប់គ្រង និងត្រួតពិនិត្យ វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានលេីកឡេីងនូវ ភាពខ្លាំងរបស់អាជ្ញាធរមីន រួមមាន៖
១. ជាស្ថាប័នអាជ្ញាធរជាតិ ដែលមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រធាន
២. មានអាណត្តិការងារខ្លាំង រចនាសម្ព័ន្ធច្បាស់លាស់ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ)
៣. មានផែនការថវិកា និងមានសមត្ថភាពបច្ចេកទេស

៤. មានសិទ្ធិសម្របសម្រួលក្នុងវិស័យទាំងថ្នាក់ជាតិ និងអន្តរជាតិ
៥. មានផែនការយុទ្ធសាស្រ្តជាតិសកម្មភាព មីន ២០១៨-២០២៥។
៦. មានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ទាំងអស់ ត្រូវ៖
– យល់ពីគោលបំណងជាយុទ្ធសាស្រ្ត គោលនយោបាយ នីតិវិធី និងការភ្ជាប់ទំនាក់ទំនងទៅកាន់ក្រុមការងារ
– ធានាថាគោលដៅ គុណភាព ពេលវេលា និងថវិកាត្រូវបានឆ្លើយតបតាមសេចក្តីត្រូវការតាមការចាំបាច់
– ដោះស្រាយបញ្ហាដោយលក្ខណៈបត់បែន
– កំណត់បញ្ហាជាយុទ្ធសាស្រ្តពីបញ្ហាដោយលក្ខណៈបត់បែន និងភ្ជាប់ទំនាក់ទំនងជាមួយការគ្រប់គ្រង
– រក្សាការយល់ដឹងពីអាណត្តិតួនាទីការងារ និងបរិយាកាសនៅជុំវិញខ្លួន
– រៀបចំគោលដៅ និងគោលនយោបាយ
– រក្សាស្ថាប័នឲ្យមានភាពសុខុដុមរមនា និងជោគជ័យរបស់ស្ថាប័ន
– ដោះស្រាយបញ្ហាជាយុទ្ធសាស្រ្ត

ក្រៅពីត្រូវស្វែងយល់ អំពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ប្រកបដោយយុទ្ធសាស្ត្រ លោកទេសរដ្ឋមន្រ្តី បានលេីកឡេីងនូវក្រមសីលធម៌មួយចំនួន ក្នុងការអនុវត្តការងារនៅស្ថាប័ន អាជ្ញាធរមីន ដូចជា ការសហការគ្នាទៅវិញទៅមក ការស្តាប់មតិយោបល់គ្នាទៅវិញទៅមក ការបើកចិត្តទូលាយ គ្មានការវាយប្រហារលក្ខណៈបុគ្គល ការប្រកាន់ខ្ជាប់ការពិត/គោលដៅ ចៀសវាងនូវគោលបំណងលាក់បាំង និងភាពស្មោះត្រង់ ជាដើម។

លោកទេសរដ្ឋមន្រ្តី បានជំរុញ អង្គសិក្ខាសាលាទាំងមូល ត្រូវពិភាក្សាគ្នាឱ្យបានផុលផុស និងស្វែងរកធាតុចូលសំខាន់ៗសម្រាប់រួមគ្នាវិភាគ ពិនិត្យឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីបន្តស្វែងរកចំណុចខ្លាំង ចំណុចដែលត្រូវបំពេញបន្ថែម ក្នុង គោលដៅ ដេីម្បីពន្លឿនការអនុវត្តការងារតាមជំនាញនីមួយៗក្នុងវិស័យមីន និងស្វែងរកថវិកាជំនួយបន្ថែមទៅតាមប្រភេទសកម្មភាព និងលទ្ធភាពរបស់ប្រទេសម្ចាស់ជំនួយ ជាពិសេសត្រូវបន្តបង្កើនប្រសិទ្ធភាពនៃផែនការសកម្មភាព ដើម្បីកំណត់ទិសដៅ និងតម្រូវការជាក់លាក់ សម្រាប់ពង្រឹងប្រសិទ្ធិភាពការងាររបស់អាជ្ញាធរមីន៕
អត្ថបទ៖ ឡាង កុសល

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


