Connect with us

ព័ត៌មានជាតិ

កសិករនៅភូមិកោះខនឌិន ដាំដំណាំប៉ិកួៈ ធ្វើជាភូមិមួយផលិតផលមួយប្រចាំរដូវ

បានផុស

នៅ

កសិករនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បាននាំគ្នាដាំដំណាំប៉ិកួៈដើម្បីលើកស្ទួយដំណាំកសិកម្មមួយមុខនេះ ធ្វើជាភូមិមួយមានផលិតផលមួយប្រចាំរដូវ បន្ទាប់ពីពួកកាត់បានផ្តល់បច្ចេកទេស និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។       

លោកស្រី ហេង ធឿន សមាជិកគណៈកម្មការក្រុមកសិកម្មប្រចាំភូមិបានបញ្ជាក់ថា ចាប់ពីខែតុលាដល់ខែមករា កសិករនៅភូមិនេះ តែងតែនាំគ្នាដាំដំណាំរយៈពេលខ្លី នៅតាមដងទន្លេសេកុង ទទួលបានផលកសិកម្មច្រើនប្រភេទសម្រាប់នាំចេញទៅកាន់ទីផ្សារ។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីថា ផ្ទៃដីនៅតាមតំបន់វាលទំនាបអំណោយផលទៅលើដំណាំ (ប្រភេទមើម)ដូចជា ប៉ិកួៈ-ដំឡូងជ្វា- សណ្តែកដី – ដាំបានផលច្រើនចំណាយទុនតិច។ ចំណែកដំណាំយកផ្លែដូចជា ពោត- សណ្តែក -ឳឡឹក- ត្រសក់-  ល្ពៅ- ត្រឡាច ត្រូវការថែទាំនិងចំណាយទុនច្រើន ។       

លោក សាន ប៊ន កសិករដាំប៉ិកួៈបានកត់សំគាល់ថា នៅឆ្នាំនេះមានភ្លៀងច្រើន តែទឹកជំនន់ទន្លេមេគង្គ និងសេសានមិនបានឡើងលិចទេ ស្ថានភាពល្អបែបនេះបានបង្កលទ្ធភាពសម្រាប់កសិករដាំដំណាំកសិកម្មនៅរដូវរំហើយ បានចាប់ផ្តើមពីដើមរដូវទៅ។ លោកសុំឱ្យកសិករយើងផ្លាស់ប្តូរទំលាប់នៃការដាំដុះ ដូចជាការជ្រើសរើសយកគ្រាប់ពូជដំណាំមានរយៈពេលខ្លី ធ្វើឱ្យស្របទៅតាមអាកាសធាតុប្រែប្រួល ដើម្បីកាត់បន្ថយនៅបញ្ហាប្រឈម និងអាចទទួលបានទិន្នផលខ្ពស់។   

លោកស្រី ឃៀគ ទូច នៅភូមិនេះដែរបានបញ្ជាក់ថា កសិករនៅភូមិកោះខនឌិន តែងបានសិក្សាយកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការធ្វើការងារកសិកម្មនេះ ទោះបីកន្លងមក ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្ម និងអង្គការដៃគូរួចមកហើយក៍ដោយ ។       

លោកស្រីអះអាងថា ប៉ុន្មានឆ្នាំកន្លងមកនេះកសិករផលិតបានផលកសិកម្មច្រើនប្រភេទ តែភាពលំបាកនោះ គឺបញ្ហាទីផ្សារ​លក់ដូរ ស្របពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផង។         

សូមបញ្ជាក់ថា កសិករនៅភូមិកោះខនឌិនដាំដំណាំ(ប៉ិកួៈ)សម្រេចបានជាង៩០%ហើយ នៅលើផ្ទៃដីជាង៣០ហិកតា  តែពួកគាត់បារម្ភនៅពេលប្រមូលផល ព្រោះឆ្នាំ២០២១នេះ ពុំទាន់មានអ្នកទាក់ទងមកបញ្ជាទិញដូចឆ្នាំកន្លងមកទេ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ វិនាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ៨ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៥ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៩ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម