Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​ថៃ ៧នាក់ ដែល​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន បម្រុង​លប​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

ប្រទេស​ថៃ ៖ ជនជាតិ​ថៃ​ចំនួន ៧ នាក់ ដែល​ក្នុងនោះ​មាន​ប្រុស ៥ នាក់ និង​ស្រី ២ នាក់ ត្រូវ​បាន​តម្រួតការពារ​ព្រំដែន​ថៃ​លេខ​១២ ធ្វើការ​ឃាត់ខ្លួន​នៅក្បែរ​ខ្សែបន្ទាត់​ព្រំដែន ខណៈ​ដែល​ពួកគេ​បម្រុង​លួច​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​ដើម្បី​រក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ត្រង់​ចំណុច ឃុំ​ម៉ាក​ម៉ុ​ន ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ ប្រទេស​ថៃ បន្ទាប់ពី​ពួកគេ​កំពុង​ធ្វើ​ដំណើរ ជិត​ដល់​ព្រំដែន​កម្ពុជា ក្នុងពេលដែល​ប្រទេស​មានការ​រឹត​បន្តឹង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ ពិសេស​គឺ​មេរោគ​ប​ម្លែ​ង​ខ្លួន ដែល​តា។

ពួកគេ បាន​អះអាង​ថា ពួកគេ​បាន​ទាក់ទង​ការងារ​ជា​បុគ្គលិក​កាស៊ីណូ អន​ឡាញ ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ទើប​ពួកគេ​នាំគ្នា​ជិះ​រថយន្ត​មកពី​ខេត្ត​សមុទ្រ​ប្រា​កាន មក​ចុះ​នៅ​ស្រុក​អារញ្ញ​ប្រាថេត ហើយ​ក៏​មាន​រថយន្ត​តួ​រី​ស ពណ៌ស មក​ទទួល ដោយ​ដឹក​យក​ទៅ​ទម្លាក់​ត្រង់​បរិវេណ ឃុំ​ម៉ាក​ម៉ុ​ន ដើម្បី​ដើរ​ឆ្លង​ព្រំដែន។

ឯ​ការ​លប​ឆ្លងដែន​នេះ​គឺ ដោយ​ចូលទៅ​ធ្វើការ​នៅក្នុង​កាស៊ីណូ​អន​ឡាញ​ដោយ​ទៅដល់​ទីនោះ​ក្រុមហ៊ុន​នឹង​ជួយ​គ្រប់យ៉ាង​ទាំង​ការហូបចុក និង​ការ​ស្នាក់នៅ ប៉ុន្តែ​មិនទាន់បាន​ទៅដល់​ផង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៅហើយ​។

បច្ចុប្បន្ន​ជនជាតិ​ថៃ​ទាំង ៧ នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម