ព័ត៌មានជាតិ
អាជ្ញាធរក្រុងបាត់ដំបង ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ខណះទឹកជំនន់កំពុងកើតមានជាបណ្ដើរៗ
សេចក្តីប្រកាសជូនដំណឹងបន្ទាន់មួយ របស់សាលាក្រុងបាត់ដំបង ធ្វើឡើងបន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ដែលបានវាយលុកចូលក្នុងក្រុង។
នៅក្នុងសេចក្តីជូនដំណឹងបន្ទាន់នោះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែទាំងអស់ ដូចជា៖ ប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់វត្តគរ សង្កាត់ព្រែកព្រះស្តេច សង្កាត់ស្វាយប៉ោ សង្កាត់រតនះ ក៏ដូចជាសង្កាត់ស្លាកែត ត្រូវឲ្យបង្កើនការយកចិត្តទុក និងប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពសមាជិកក្នុងគ្រួសារ ជាពិសេសមនុស្សមានជំងឺ ឬវ័យចំណាស់ ព្រមទាំងក្មេងតូចៗ ផង។
ក្រៅពីនេះ ក៏ត្រូវរៀបចំសម្ភារ: ឬទ្រព្យសម្បត្តិ ដែលមានតម្លៃនានាទុកដាក់ នៅលើទីទួលណាមួយ ដែលមានសុវត្ថិភាព ដើម្បីឲ្យផុតពីការប៉ះពាល់ជាយថាហេតុ ដោយសារគ្រោះធម្មជាតិ ដែលយើងទាំងអស់គ្នា មិនអាចវាស់ស្មានបាន។
សារប្រកាសជូនដំណឹងភ្លាមៗ ដោយមន្ទីរជំនាញ រួមទាំងអាជ្ញាធរនាព្រឹកនេះ ស្របពេលដែលទំហំទឹកស្ទឹងសង្កែបានវាយលុក ចូលក្នុងក្រុងជាបណ្តើរៗហើយ។ ខណៈទឹកភ្លៀង បានបន្តធ្លាក់ជាប់ៗគ្នា នៅផ្នែកខាងលើនៅតំបន់ស្រុកសំឡូត បានជន់លិចលំនៅដ្ឋាន ដំណាំចម្ការអស់ជាច្រើនហិកតា។ ជំនន់ទឹកភ្លៀងផ្នែកខាងលើ បានធ្លាក់ចូលក្នុងស្ទឹងសង្កែយ៉ាងគំហុក ធ្វើឲ្យកម្ពស់ទឹកឡើង យ៉ាងឆាប់រហ័សចាប់ពី ១២ម៉ែត្រដល់ ១៣,៨៥ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលានេះ។
សម្រាប់ក្រុងបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែ បានវាយលុកចូលជាបណ្តើរៗ បង្កការជន់លិចនៅផ្នែកជាច្រើនរបស់ក្រុងបាត់ដំបង។ ក្នុងនោះ រួមមានដូចជា៖ ជន់លិចកំណាត់ផ្លូវលេខ ៣រាប់រយម៉ែត្រ, កំណាត់ផ្លូវឡាអេជាច្រើន,លិចចំណតរថយន្តបឹងឈូងទាំងស្រុង, ផ្សារបឹងឈូកលិចទាំងស្រុង រួមទាំងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង៕
អត្ថបទ៖ សៅ សារិទ្ធ









-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


