Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែ ធ្វើឲ្យលិចលំនៅឋានពលរដ្ឋក្នុងក្រុងបាត់ដំបងធ្ងន់ និងស្រាលសរុប ១០៧៤ ខ្នងផ្ទះ

បានផុស

នៅ

ខណៈ​ផ្នែក​ខាងលើ​ក្នុង​តំបន់​ស្រុក​សំឡូត​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជោកជាំ លិច​ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ទឹកជំនន់​ក៏​បង្កើន​ល្បឿន​យ៉ាង​ឆាប់​រហ័ស ក្រៅពី​ហូរ​កាត់​ចូល​តាម​ដង​អូរ​ប្រឡាយ​ពាសពេញ ក៏បាន​ធ្លាក់​ចូល​ដងស្ទឹង​សង្កែ​ជា​បន្តបន្ទាប់។ ក្នុង​នោះ ធ្វើ​ឲ្យ​ស្ទឹង​សង្កែ​បង្កើន​ទំហំ​ទឹក​កាន់តែ​រីក​ធំ បណ្តាល​ឲ្យ​វាយលុក​ចូល​ក្នុង​ក្រុង​ខ្លាំង ចាប់ពី​ម៉ោង​ប្រហែល​ជិត ១ រំលង​អធ្រាត្រ នា​យប់​ថ្ងៃ​ទី ១៦ ខែ​តុលា ម្សិលមិញ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​របាយការណ៍​ពី​អធិការ​ក្រុង​បាត់ដំបង បាន​បង្ហាញ​ឲ្យ​ដឹង​ថា ករណី​ជំនន់​ទឹកភ្លៀង​នេះ​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២១ នេះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ​មាន​ចំនួន ៦ សង្កាត់ ស្មើ ១៦ ភូមិ។

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៦ សង្កាត់ ក្នុង​នោះ​រួមមាន ៖

១,សង្កាត់​វត្ត​គរ មាន ៣ ភូមិ សរុប ១៨៤ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៣១ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ១៥៣ ខ្នង​ផ្ទះ។ ២,សង្កាត់​ស្វាយប៉ោ មាន ២ ភូមិ សរុប ២៧ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ២២ ខ្នង​ផ្ទះ។ ៣,សង្កាត់​ចំការ​សំរោង មាន ២ ភូមិ សរុប ៧៥ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៥ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ២០ ខ្នង​ផ្ទះ។ ៤,សង្កាត់​រតនៈ មាន ៤ ភូមិ សរុប ១៤០ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៨៩ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ៥១ ខ្នង​ផ្ទះ។ ៥,សង្កាត់​ស្លាកែត មាន ២ ភូមិ សរុប ៤៩៨ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៤៨៧ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ១១ ខ្នង​ផ្ទះ។ ៦,សង្កាត់​ក្តុល​ដូនទាវ មាន ៣ ភូមិ សរុប ១៥០ ខ្នង​ផ្ទះ រងគ្រោះ​ធ្ងន់ធ្ងរ ៥៩ ខ្នង​ផ្ទះ រងគ្រោះ​ស្រាល ៩១ ខ្នង​ផ្ទះ។ សរុប ១០៧៤ ខ្នង​ផ្ទះ លិច​ធ្ងន់ធ្ងរ​សរុប ៧២៦ ខ្នង​ផ្ទះ និង​លិច​ស្រាល​សរុប ៣៤៨ ខ្នង​ផ្ទះ។

ក្នុង​គ្រោះ​ទឹកជំនន់​នេះ​ដែរ មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ឬ​សត្វ​ណាមួយ​នោះ​ទេ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១០ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម