ព័ត៌មានជាតិ
ចាប់ខ្លួនមេខ្យល់បាន ធ្លាយតម្លៃនាំពលករចូលទៅថៃ
ខេត្តបាត់ដំបង÷ ពលករជិត៦០នាក់ក្នុងនោះរកឃើញមុខមេខ្យល់១នាក់ កំពុងនាំគ្នាសម្រុកលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ និងត្រូវបានសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា។
ការឃាត់ខ្លួនធ្វើឡើងរវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដឹកនាំដោយលោកវរ:សេនីយ៍ឯកម៉ង់ ស៊ី ជាមួយកម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ រួមទាំងកងកម្លាំងវរៈលេខ៥០៤ផង។

លោកវរ:សេនីយ៍ ម៉ង់ សុីបានឲ្យដឹងថា កម្លាំងចម្រុះបង្ក្រាបនិងឃាត់ខ្លួនពលករដែលលួចឆ្លងដែនទៅថៃកាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១ ត្រង់ចំណុចភូមិសាស្ត្រក្នុងឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង សរុបចំនួន៥៩នាក់ក្នុងនោះមានមេខ្យល់១នាក់ផងឈ្មោះឈន ត្រាន់ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀងដែលគេស្គាល់ថាជាមុខសញ្ញាមេខ្យល់ យ៉ាងសកម្មហើយធ្លាប់យកថ្លៃនាំផ្លូវពីពលរដ្ឋជាពលកររហូតចាប់ពី ៥០០០បាតទៅ៧០០០បាតក្នុងម្នាក់។
តាមសមត្ថកិច្ចស្រង់សម្តីជនសង្ស័យជាមេខ្យល់ឈ្មោះឈន ត្រាន់បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាទទួលស្គាល់កំហុសបាននាំពលករខ្មែរ លបលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីថៃពិតប្រាកដមែន ប៉ុន្តែខ្លួនគ្រាន់តែស៊ីឈ្មោះ”ឡេក”ប៉ុណ្ណោះដែលខ្លួនបានកម្រៃជើងសារក្នុងម្នាក់ៗពីពលករចំនួន១០០០បាត។
បើទោះចម្លើយមេខ្យល់បែបណាក្នុងករណីខាងលើ បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញ បានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមេខ្យល់១នាក់ខាងលើអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


