Connect with us

ព័ត៌មានជាតិ

ជនសង្ស័យដែលចាក់សម្លាប់​ជនរងគ្រោះនៅស្រុកមុខកំពូល គឺជាមិត្តភ័ក្ដិ​នឹងគ្នា ហើយក៏បានទៅចូលរួម​បុណ្យសពទៀតផង ក្រោយសម្លាប់

បានផុស

នៅ

ចាប់បាន​ហើយ ឃាតករ ចាក់​សម្លាប់​មិត្តភ័ក្ដិ​ខ្លួនឯង​នៅ​ស្រុក​មុខកំពូល ដោយ​ប្រើ​រយះពេល​២​ថ្ងៃប៉ុណ្ណោះ ។ ឃាត ក ក៏​ត្រូវបានលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ផងដែរ ។

ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល និង​ដោយមាន​កា​រស​ម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកណ្តាល និងព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តព្រៃវែង ក្រោម​ការចុះ​ដឹកនាំ​ស្រាវជ្រាវ​ផ្ទាល់​ដោយ​លោក ទូច អ៊ី​ណាន មេបញ្ជាការរង​ទទួល​ជំនាញ និង​ចុះ​អនុវត្ត​ស្រាវជ្រាវ​គ្រប់​គោលដៅ​ពាក់ព័ន្ធ​ជាក់ស្តែង​ដោយ​លោក សឿ បញ្ញា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និងបង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ចំណុច​ផ្លូវ២៦១ ស្ថិតក្នុង​ភូមិ​អំពិល​ទឹក ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ នៅ​ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជនរងគ្រោះ​ឈ្មោះ ង្វៀង ដាង​ជុង ភេទ​ប្រុស ជនជាតិ​វៀតណាម (​មាន​បណ្ណ​ស្នាក់នៅ​) អាយុ៤០​ឆ្នាំ មុខរបរ​ម៉ៅការ​សំណង់​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទីកន្លែង​កំណើត ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាមរក៍ ខេត្តព្រៃវែង​។

ជ​នស​ង្ស័យឈ្មោះ ស្រេង តា​យ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ (​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​)​។

បើតាម​មន្ត្រីជាន់ខ្ពស់​របស់​កង​រាជ​អាវុធហត្ថ​ខេត្តកណ្តាល បាន​ប្រាប់​អោយដឹងថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​ស​ង្ស័យ​បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​រូបគេ​ទៅ​ជួបគ្នា​មើល​ការងារ​សំណង់​នៅ​ភ្នំពេញ លុះដល់​ថ្ងៃត្រង់​ជនសង្ស័យ​ក៏បាន​ជិះ​រថយន្តឈ្នួល​ចេញពីផ្ទះ​ក្នុង​ខេត្តព្រៃវែង ទៅ​ម្តុំ​ផ្សារ​ច្បារអំពៅ ដោយ​យក​កូនកាំបិត​ចុង​ស្រួច​ដង​ជ័រ​ពណ៌​លឿង ០១​ដើម​ទុក​ក្នុង​ហោប៉ៅ​ខោ​ទៅជា​មួយ ក្នុង​គោលបំណង​ចាក់​ជនរងគ្រោះ ព្រោះ​ធ្លាប់​កុហក​ខ្លួន​ច្រើនដង​មកហើយ ធ្វើ​ឲ្យ​ខាត​ពេលវេលា និង​អស់​សោហ៊ុយ​ជាច្រើន ដង​។

ពេលទៅដល់​ផ្សារ​ច្បារអំពៅ ជនសង្ស័យបាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ជាច្រើន​ដង​ឲ្យ​ទៅយក​ខ្លួន តែ​ជនរង​គ្រោះ​ជាប់រ​វ​ល់លេ​ង​អុក ដោយ​ប្រាប់ថា​ ឲ្យ​ចាំ​មួយ​ភ្លែតៗ​រហូតដល់​វេលា​ល្ងាច​ទើប​ទៅ​ជួបគ្នា ហើយ​ជន​សង្ស័យ​ក៏មាន​ចិត្ត​ខឹង​ជាខ្លាំង រួចហើយ​ជនរងគ្រោះ​បាន​ដឹក​ជនសង្ស័យ​ទៅ​មើល​កា​ងារ ជិះ​តាម​ផ្លូវជាតិ​លេខ 6A និង​បន្ត​ចូលទៅ​ជិត​ដល់​កន្លែងកើតហេតុ​ក៏មាន​ភ្លៀង រួច​ក៏បាន​នាំគ្នា​ចូលទៅ​អង្គុយ​នៅ​ហាង​ជិត​នោះ និង​បាន​ហៅ​ស្រា​បៀរ​ផឹក​មួយសន្ទុះ (​អស់​ចំនួន​កន្លះ​កេស​)​។

ពេលនោះ​ជនសង្ស័យ​បាន​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទៅ​គេ ដែល​ហៅ​មក​មើល​ការងារ​នោះ តែ​ជនរងគ្រោះ​បែ​ជា​ទូរស័ព្ទ​ទៅប្រាប់​គេ​ថា មេឃ​ភ្លៀងហើយ​យប់​ងងឹត​ទៀត​មិនបាន​ទៅ​ជួប​ទេ​។ ជនសង្ស័យ​បាន​និយាយថា ជនរងគ្រោះ​និយាយ​កុហក ហើយ​បាន​ឈ្លោះប្រកែក​គ្នា (​ពាក្យសម្តី​) រួច​គិតលុយ​ចេញដំណើរ​ទៅទៀត ដោយ​ជនរងគ្រោះ​ជា​អ្នក​ឌុប និង​ប្រាប់​ជនសង្ស័យ​ឲ្យ​ទៅ​ដេក​នៅផ្ទះ​ខ្លួន​នៅ​ម្តុំ​ស្ទឹងមានជ័យ​សិន​ទៅ ស្អែក​ចាំ​មកជួប​គេ​និយាយ​ការងារ​ទៀត​។ ពេល​កំពុង​ជិះ​ម៉ូតូ​នោះ​ជនសង្ស័យ​និង​ជនរងគ្រោះ​នៅតែ​បន្ត​ប្រកែក​គ្នា ស្របពេល​ជនរងគ្រោះ​ចង់​ឈប់​ចុះ​នោម​សិន ក៏​បង្អង់​ម៉ូតូ​រៀបនឹង​ឈប់​ដាក់​ចន្ទល់ ក៏​ស្រាប់តែ​ជន​សង្ស័យ​បាន​យក​កូនកាំបិត​ចុង​ស្រួច​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ ដកចេញ​ធ្វើ​សកម្មភាព​ចាក់​ខ្នង​ជនរងគ្រោះ​ពីក្រោយ ០១​កាំបិត ភ្លាមនោះ​ជនរងគ្រោះ​បាន​តបត​ទៅវិញ​ដោយ​យក​មួកសុវត្ថិភាព​ដេញ​វាយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏បាន​រត់​តែ​ជនរងគ្រោះ​នៅតែ​បន្ត​ដេញ ជនសង្ស័យ​ក៏បាន​បែរមក​ចាក់​ជនរងគ្រោះ​ត្រូវ ០១​កាំបិត​ទៀត​ចំ​ទ្រូង​ខាងឆ្វេង និង​ចាក់​លើ​ខ្នង​ជាច្រើន​កាំបិត​បន្ថែម​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញទៅ និង​បាន​បោះ​កូនកាំបិត​ចោល​នៅ​ជិត​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​តាមផ្លូវ​ជាតិ​លេខ 6A ឡើង​ផ្លូវជាតិ​លេខ 8 ឆ្ពោះ​ទៅផ្ទះ​របស់ខ្លួន​នៅ​ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង និង​ឈប់​កាច់​ស្លាក​លេខ​ម៉ូតូ​ចោល​តាមផ្លូវ (​មិន​ចាំ​កន្លែង​) ដោយ​ខ្លាច​បែកការ​ណ៍ រូបគេ​ក៏​យក​ម៉ូតូ​ទៅ​រុញ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​ស្ថិតនៅ​វត្ត​មួយ ស្ថិតក្នុង​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នៅ​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយ​ខ្លួន​ក៏បាន​ទៅ​ចូលរួម​បុណ្យសព​ជនរងគ្រោះ​ដែលជា​មិត្តភ័ក្ដិ រស់នៅ​ភូមិ​ជាមួយគ្នា​នៅ​ថ្ងៃ​បន្ទាប់ (​ធ្វើខ្លួន​ជាធម្មតា​ដើម្បី​កុំ​ឲ្យ​គេ​សង្ស័យ​) តែ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បានតែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តកណ្ដាល និង​បញ្ជូនបន្ត​ដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួចហើយ៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម