ព័ត៌មានជាតិ
កម្ពុជា គ្រោងភ្ជាប់ជើងហោះហើរជាមួយថៃ ដោយមិនបាច់ធ្វើចត្តាឡីស័ក
ប្រមុខរដ្ឋាភិបាលបានឲ្យពិនិត្យលទ្ធភាពក្នុងការបើកការហោះហើរឡើងវិញ ដូចជាពីថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
ការលើកឡើងនេះ បន្ទាប់ពីស្ថានភាពកូវីដតាមបណ្តាប្រទេសតាមតំបន់មានភាពធូរស្រាល និងស្របដែលកម្ពុជានឹងបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ។

ប្រមុខរដ្ឋាភិសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកទល់ពេលនេះមានជើងហោះហើរមួយចំនួនមកកម្ពុជាមានចិន កូរ៉េ និងសិង្ហបុរី។ ដោយសារការចាក់វា៉ក់សាំងបានច្រើន ក៏ត្រូវពិចារណាក្នុងការតភ្ជាប់ពីបណ្តាប្រទេសមួយចំនួនទៀតដូចជាថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
ការចាក់វ៉ាក់សាំងគ្របដណ្តប់បានជាង ៨៥ ភាគរយនៅកម្ពុជា ហើយថៃក៏ដឹងថាចំនួនចាក់ក៏បានច្រើនផងដែរ។ ការភ្ជាប់ការហោះហើរឡើងវិញ នឹងនាំលំហូរទេសចរណ៍ និងអ្នកវិនិយោគ។
ប្រទេសថៃ បានសម្រេចបើកប្រទេសដោយអនុញ្ញាតិឲ្យអ្នកទេសចរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញមកពី៤៥ប្រទេសក្នុងនោះក៏មានទាំងកម្ពុជា អាចទៅលេងប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ ប្រសិនបើពួកគេចូលមកប្រទេសនេះតាមយន្តហោះ និងធ្វើតេស្តអវិជ្ជមានកូវីដ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


