ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៣០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា “​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​” នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែតុលា ឆ្នាំ​២០២១ នៅ​វិមាន​សន្តិភាព នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​នោះ​ហើយនឹង​ថ្លែង​សុន្ទរកថា​មួយ​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​ផងដែរ។

បើតាម​ក្រសួងការបរទេស អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ រួមមាន​តំណាង​មកពី​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ​។

​នៅក្នុង​ពិធី​នោះដែរ លោក Jean-Yves Le Drian រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប និង​ការបរទេស​បារាំង និង​លោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី នឹង​ផ្ញើ​សារ​អបអរសាទរ​មក​ចូលរួម​។ ចំណែក​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​តំណាងឱ្យ​អង្គទូត​ទាំងអស់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុក អង្គរជុំ នឹង ក្លាយ​ជា​ស្រុក​គំរូ​ទី១ នៃ​ការបញ្ឈប់​បន្ទោ​របង់​ក្រៅ​បង្គន់​

ព័ត៌មានជាតិ១០ ម៉ោង មុន

ការ​លើក​កម្ពស់​អនាម័យ​នៅ​ជនបទ​ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន

សន្តិសុខសង្គម១០ ម៉ោង មុន

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា ងិន ម៉ា​រ៉ា​ឌី តំណាង​កម្ពុ ជា​ចេញទៅ​ប្រកួត​ប្រទេស​អ៊ីស្រាអែល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services