ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ណែនាំដល់មន្ត្រីឲ្យប្រឹងប្រែងលើការងារជំនាញ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ជនងាយរងគ្រោះដោយគ្រឿងញៀន
លោករដ្ឋមន្ត្រី វង សូត បានណែនាំនិងផ្ដាំផ្ញើដល់មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវតែបន្តប្រឹងប្រែងលើការងារជំនាញវិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនជនងាយរងគ្រោះដោយគ្រឿងញៀន ដើម្បីឲ្យពួកគាត់ទទួលនូវអត្ថប្រយោជន៍ពិតប្រាកដ។
នេះជាការលើកឡើងរបស់លោក ធូ ស៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី វង សូតក្នុងពេលចូលរួមកម្មវិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន ដោយសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេស ខេត្តព្រះសីហនុ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ។
តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងបានយកចិត្តទុក្ខដាក់ខ្ពស់ដល់សុខទុក្ខរបស់មន្ត្រីរាជការនិងប្រជាពលរដ្ឋនៅទូទាំងប្រទេសជាធំ។ លោកធូ ស៊ុន បានថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់បំផុត ចំពោះសុខភាព និងជីវភាពរបស់ពលរដ្ឋទូទៅ ពិសេសជនងសយរងគ្រោះតែម្ដង។

ជាការពិតណាសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ និងជនរងគ្រោះស្នាក់នៅមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ជាក់ស្ដែងអំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅប្រទេសកម្ពុជាដោយមានអ្នកឆ្លងជាងមួយសែននាក់និងស្លាប់ជាង២០០០នាក់ទៅហើយគិតត្រឹមថ្ងៃនេះ។ ដូច្នេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនងាយរងគ្រោះដោយគ្រឿងញៀនដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៏ដូចជំនួយសប្បុរសធម៌ជូនដល់ពួកគាត់ភ្លាមៗតែម្ដងពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន



